ក្រុមហ៊ុនដ៏ធំរបស់ចិនGuilin Junda Transportation Co., Ltd គគ្រោងភិវឌ្ឍន៍ន៍ស្ទឹងសៀមរាបឲ្យមានភាពទាក់ទាញ
ដោយៈ ម៉ាណា
ប្រទេសចិនៈ ក្រុមហ៊ុន Guilin Junda Transporation Co., Ltdរបស់ចិន គ្រោងចូលរួមអភិវឌ្ឍម័ស្ទឹងសៀរាបឲ្យចេញជាផ្លែផ្កា និងមានភាពទាក់ទាញជាពិសេសដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលរដ្ឋមន្រ្តីទេសចរណ៍លោកហួត ហាក់ បានអនុញ្ញាតជូនលោកMA Tieqiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនGuilin Junda Transporation Co., Ltd. និងសហការី ចូលជួបពិភាក្សាការងារ និងរាយការណ៍ជូនអំពីលទ្ធផលនៃការចុះពិនិត្យសិក្សាផ្ទាល់ លើគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាប កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។
-->
ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគ រាប់រយលានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍ លើសក្តានុពលទេសចរណ៍ ប្រកបដោយថាមពលរបស់កម្ពុជា ដែលជាទីផ្សារទើបនឹងរះ ព្រមទាំការជឿជាក់ដ៏មុតមាំលើការដឹកនាំប្រកបដោយគតិបណ្ឌិតត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាពដល់អ្នកទេសចរជាតិ និងអន្តរជាតិ។
លោកហួត ហាក់ , លោកMA Tieqiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនGuilin Junda Transporation Co., Ltd.
លោកហួត ហាក់បញ្ជាក់ថា ក្នុងជំនួបលើកទី២ នាពេលនេះ ពិតជាការបោះជំហានមួយកម្រិតទៀត ដើម្បីឈានដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ។
ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានអនុញ្ញាតផ្ដល់ឱកាស ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីលទ្ធផលសិក្សារបស់ក្រុមហ៊ុន។ ជំហានបន្ទាប់គឺក្រុមហ៊ុន នឹងរៀបចំបែបបទផ្លូវការស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុន Guilin Junda Transportation Co., Ltd បានបង្កើតឡើងក្នុងឆ្នាំ១៩៨២ មានស្ថានីយ១២ផ្លូវដឹកជញ្ជូន៣០០ខ្សែ បុគ្គលិកចំនួន៣៨០០នាក់ ដែលមានសេវាកម្មជាច្រើនដូចជា ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក Logistic សណ្ឋារគារ និងសេវាកម្មជាច្រើនទៀតផងដែរ៕
លោកហួត ហាក់ , លោកMA Tieqiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនGuilin Junda Transporation Co., Ltd.
ស្ទឹងសៀមរាប
ប្រណាំងទូកង
ប្រណាំងទូកង