ដោយៈ ចំណាន
កំពង់ចាមៈ គំរោងសាងសង់សួនច្បារ និងទីសាធារណៈសម្រាប់ការកំសាន្តរបស់ប្រជាពលរដ្ឋ កាន់តែមានភាពសកម្មនៅតាមរដ្ឋបាល រាជធានី ខេត្តនិមួយៗ។
ជាក់ស្តែងរដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញពីគម្រោងស្ថាបនាសាងសង់ សួនច្បារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតំបន់ទីតាំងទន្លេអុំ ក្បែរវិមានឯករាជ្យក្នុងក្រុងកំពង់ចាម។
-->
ប្រសិនជាគ្មានការប្រែប្រួលទេនោះ គំរោងនេះនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅដើមឆ្នាំ២០២៦ខាងមុខនេះ ដោយរំពឹងថានឹងបញ្ចប់រួចរាល់ទាំងស្រុង ១០០% នៅក្នុងឆ្នាំ២០២៧។
ការរៀបចំសកម្មភាពនេះ បានធ្វើឡើងបន្ទាប់ពីការលើកឡើងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យអាជ្ញាធរ រាជធានី ខេត្តទាំង២៥ រៀបចំទីសាធារណៈសម្រាប់បំរើដល់ការកំសាន្តរបស់ប្រជាពលរដ្ឋ នៅគ្រប់រាជធានី ខេត្តទាំងអស់៕
