ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥ជាមួយនឹងផែនការពង្រីកក្រុងបន្ត

0
ចំនួនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥ខាងមុខ ដោយសារកំណើនប្រជាពលរដ្ឋ  និងលំហូរចូលពីប្រជាជនមកពីតាមបណ្តាខេត្តនានា។
ចំនួនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥ខាងមុខ ដោយសារកំណើនប្រជាពលរដ្ឋ  និងលំហូរចូលពីប្រជាជនមកពីតាមបណ្តាខេត្តនានា។

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ការសិក្សាមួយបានបង្ហាញថា ចំនួនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥ខាងមុខ ដោយសារកំណើនប្រជាពលរដ្ឋ  និងលំហូរចូលពីប្រជាជនមកពីតាមបណ្តាខេត្តនានា។

ជាមួយនឹងកំណើននគរូបនីយកម្ម និងប្រជាសាស្រ្តបែបនេះរដ្ឋាភិបាល ត្រូវពង្រីករាជធានីនេះក្នុងរង្វង់៣០គីឡូម៉ែត្រគីតពីអក្ស័វត្តភ្នំ។

ទំហំនេះបង្ហាញថា ទីក្រុងមិនត្រឹមតែកំពុងកើនឡើង ចំនួនប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវិសាលភាពលំហចូល ទៅក្នុងតំបន់ជុំវិញផងដែរ។

យោងតាមឯកសារទីក្រុងឆ្លាតវៃ និងឯកសាររបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រាជធានីភ្នំពេញ បានពង្រីកទំហំ ដោយសារការកើនឡើងផ្នែកគនរូបនីយកម្ម និងចំនួនប្រជាជន ពិសេសកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ មុនវិបត្តិជំងឺកូវីដឆ១៩មកដល់។

ទំហំផ្លូវការបច្ចុប្បន្ន រាជធានីនេះមានផ្ទៃក្រឡា៦៧៨គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋរស់នៅជិត៣លាននាក់ ជាមួយអត្រាកំនើនប្រជាពលរដ្ឋប្រចាំឆ្នាំ៣ភាគរយ។

ជាមួយគ្នានេះ គោលនយោបាយរបស់រដ្ឋាភិបាល ក៏បានផ្លាស់ប្តូរជាបន្តបន្ទាប់ទាក់ទងការពង្រីករាជធានីនេះ។

បើតាមការរីកចម្រើនសេដ្ឋកិច្ច និងនគរូបនីយកម្ម រាជធានីភ្នំពេញនឹងពង្រីកជារៀងរាល់ឆ្នាំ ប៉ុន្តែអត្រានៃការពង្រីក (ទាំងចំនួនប្រជាជន និងផ្ទៃដី) អាចមិនថេរទេ ហើយនឹងអាស្រ័យលើគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើចំណាកស្រុក។ល។

បែបផែនថ្មីនៃការរស់នៅរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ នឹងមានការផ្លាស់ប្តូរកាន់តែខ្លាំងនៅឆ្នាំ២០២៣៥ ដោយការសិក្សាមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូធំមួយបានបង្ហាញថា នៅពេលប្រជាពលរដ្ឋកើនឡើងដល់៦លាននាក់ ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅពីផ្ទះជាប់ដី មករស់នៅតាមខុនដូ កាន់តែច្រើន ដោយសារខុនដូមានតម្លៃសមរម្យ មានទីតាំងនៅជិតកន្លែងធ្វើការរបស់ពួកគេ។

លើសពីនេះ ខុនដូមានសេវាកម្ម ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងបែបផែនជីវិតប្រចាំថ្ងៃ ពួកគេនឹងប្រើប្រាស់សេវាកម្មតាមប្រព័ន្ឋអនឡាញកាន់តែច្រើន ដែលធ្វើឲ្យគុណភាពជីវិតមានភាពប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here