ទីផ្សារអចលនទ្រព្យសកលអាចនឹងកើនឡើងដោយសន្សឹមៗនៅឆ្នាំ២០២៦ខាងមុខ

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកលត្រូវបានគេរំពឹងថា នឹងកើនឡើងដោយសន្សឹមៗនៅឆ្នាំ២០២៦ខាងមុខ ដែលក្នុងនោះទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម (CRE) កំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។

ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មកំពុងងើបឡើងវិញ ហើយបណ្តាវិនិយោគិនជាច្រើនចាត់ទុកទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម (CRE) ជាទ្រព្យសកម្មទប់ទល់នឹងអតិផរណា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកហិរញ្ញវត្ថុ Deloitte។

ទោះជាយ៉ាងណា ការងើបឡើងវិញនេះមិនទាន់មានភាពពេញលេញនោះទេ ខណៈតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់កំពុងដំណើរការល្អ។ ប៉ុន្តែ តម្រូវការការិយាល័យដែលមានគុណភាពទាប អាចបន្តដាំក្បាលចុះ។

ជាមួយគ្នានេះ ទីផ្សារមជ្ឈមណ្ឌលទិន្នន័យត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនគួរឱ្យកត់សម្គាល់ ដែលជំរុញដោយតម្រូវការនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

លំនៅឋានសម្រាប់មនុស្សចាស់ (Senior housing) ជាផ្នែកមួយផ្សេងទៀតដែលមានសក្តានុពល ស្របពេលមានការផ្លាស់ប្តូរនៃកត្តាប្រជាសាស្ត្រ និងកំណើននៃចំនួនប្រជាជនវ័យចំណាស់។

លើសពីនេះ ប្រសិនបើគោលនយោបាយអត្រាការប្រាក់សកលមានស្ថេរភាព ឬធ្លាក់ចុះបន្តិចបន្តួច នោះប្រការនេះអាចជួយជំរុញដល់ទីផ្សារអចលនទ្រព្យ។ បណ្តាវិនិយោគិនមួយចំនួនរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ដែលធ្វើឱ្យការវិនិយោគអចលនទ្រព្យកាន់តែមានភាពទាក់ទាញ៕ប្រភព: Deloitte៕

LEAVE A REPLY

Please enter your comment!
Please enter your name here