កំណើន​តម្លៃ​ផ្ទះ​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ ​ស្រប​ពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​សេដ្ឋកិច្ច​

0

ដោយ: សហសេវិក
អន្តរជាតិ: កំណើនតម្លៃផ្ទះនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ដោយសារភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចបានជំរុញឱ្យអ្នកមានបំណងទិញងាកចេញពីទីផ្សារ។

យោងតាមទិន្នន័យពីក្រុមហ៊ុន S&P Cotality បានបង្ហាញថា តម្លៃផ្ទះបានកើនឡើង១,៣ភាគរយនៅខែកញ្ញាធៀបនឹងឆ្នាំមុន បន្ទាប់ពីបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១,៤ភាគរយនៅក្នុងខែសីហា។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ កំណើនតម្លៃផ្ទះនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងរយៈពេល៨ខែជាប់ៗគ្នា ដោយសារអ្នកទិញផ្ទះមានប្រៀបជាងអ្នកលក់ នៅពេលចរចាតម្លៃ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Business Times។

អ្នកលក់មិនអាចដំឡើងតម្លៃផ្ទះបានស្រួលដូចពីមុននោះទេ។ ប៉ុន្តែ តម្លៃផ្ទះអាចមានការប្រែប្រួលអាស្រ័យលើតំបន់។ តម្លៃផ្ទះនៅតំបន់ Midwest និងតំបន់ភាគឦសាន បន្តកើនឡើងយ៉ាងគំហុក ខណៈកំណើនតម្លៃផ្ទះនៅតំបន់ភាគខាងត្បូង និងភាគខាងលិចនៃសហរដ្ឋអាមេរិកបានថយចុះ។

ក្នុងចំណោមទីក្រុងចំនួន២០ ទីក្រុងឈីកាហ្គោបាននាំមុខគេ ដោយបានកើនឡើងប្រចាំឆ្នាំក្នុងរង្វង់៥,៥ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុងញូវយ៉កបានកើនឡើង៥,២ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុង Boston បានកើនឡើង៤,១ភាគរយ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here