ក្រសួងព្រាងសេចក្តីប្រកាសទាក់ទងការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារ ផលិតផលហាឡាលកម្ពុជា

0

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា “គ.ត.ផ.ហ.ក”អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា “គ.ត.ផ.ហ.ក.”។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើឯកសារចាំបាច់ចំនួន២ រួមមាន ទី១  សេចក្តីព្រាងប្រកាសស្តីពី ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់

បច្ចេកទេសស្តង់ដារ ផលិតផលហាឡាលកម្ពុជា ទី២. សេចក្តីព្រាងឯកសារទស្សនទានស្តីពី យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស ស្តង់ដារផលិតផលហាឡាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here