តើទីក្រុងធំៗទាំង៥ណាខ្លះនៅទ្វីបអឺរ៉ុបខាងលិច ដែលមានតម្លៃខុនដូខ្ពស់ជាងគេបំផុត?

0

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារខុនដូនៅតំបន់អឺរ៉ុបខាងលិចនៅតែជាទីផ្សារខុនដូថ្លៃបំផុតមួយរបស់ពិភពលោក។ នៅចុងឆ្នាំ២០២៥នេះ ទីក្រុងធំៗ ដូចជា ទីក្រុង Zurich ទីក្រុងឡុងដិ៍ និងទីក្រុងប៉ារីស បានក្លាយជាទីផ្សារលេចធ្លោ ដោយសារការផ្គត់ផ្គង់នៅមានកំណត់ តម្រូវការរឹងមាំ បានជំរុញឱ្យតម្លៃខុនដូជាមធ្យមកើនឡើងដល់កម្រិតខ្ពស់បំផុត។

ទី១: ទីក្រុង Zurich នៅប្រទេសស្វីស

តម្លៃខុនដូជាមធ្យមនៅទីក្រុង Zurich មានទំហំទឹកប្រាក់ចំនួន២៤.៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តួលេខនេះជាកម្រិតខ្ពស់បំផុតនៅតំបន់អឺរ៉ុបខាងលិច ដោយសារការផ្គត់ផ្គង់មានកម្រិតទាបខ្លាំង។

ទី២: ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

តម្លៃខុនដូជាមធ្យមនៅទីក្រុងឡុងដ៍មានទំហំទឹកប្រាក់ចំនួន១៩.៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងជាទីផ្សារមួយក្នុងចំណោមទីផ្សារខុនដូថ្លៃបំផុតនៅតំបន់អឺរ៉ុប ទោះបីជាតម្លៃខុនដូផ្នែកប្រណីតមានការថយចុះយ៉ាងណាក្តី។

ទី៣: ទីក្រុងប៉ារីស ប្រទេសបារាំង

តម្លៃខុនដូជាមធ្យមនៅទីក្រុងប៉ារីសមានទំហំទឹកប្រាក់ចំនួន១៣.៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យលំដាប់ខ្ពស់នៅចំកណ្តាលទីក្រុងប៉ារីសនៅតែមានកម្រិតខ្ពស់។

ទី៤: ទីក្រុង Munich ប្រទេសអាល្លឺម៉ង់

តម្លៃខុនដូជាមធ្យមនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អឺរ៉ុប មានទំហំទឹកប្រាក់ចំនួន១៣.១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីក្រុងមួយនេះជាទីផ្សារខុនដូថ្លៃបំផុតរបស់ប្រទេសអាល្លឺម៉ង់។

ទី៥: ទីក្រុងលុចសំបួរ ប្រទេសលុចសំបួរ

តម្លៃខុនដូជាមធ្យមនៅទីក្រុងលុចសំបួរមានទំហំទឹកប្រាក់ចំនួន១២.១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Visual Capitalist៕

LEAVE A REPLY

Please enter your comment!
Please enter your name here