តើដីធ្លីនៅតាមទីក្រុងធំៗលើពិភពលោកមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ គិតត្រឹមដើមឆ្នាំនេះ?

0

ដោយ: សហសេវិក
អន្តរជាតិ: គិតត្រឹមដើមឆ្នាំ២០២៦ តម្លៃដីធ្លីនៅក្នុងរដ្ឋធានីធំៗរបស់ពិភពលោកមានភាពខុសគ្នាយ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងពីទ្រព្យសម្បត្តិ ដង់ស៊ីតេទីក្រុង និងទំហំសេដ្ឋកិច្ច។ តម្លៃដីធ្លីបានក្លាយជាសូចនាករនៃវិសមភាពសកល លំហូរវិនិយោគ និងនគរូបនីយកម្ម។

តួយ៉ាង តម្លៃដីនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី២៥.០០០ដុល្លារទៅ៣០.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងសិង្ហបុរី មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី២២.០០០ដុល្លារទៅ២៨.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុង Zurich នៃប្រទេសស្វីស មានទំហំទឹកប្រាក់ជាមធ្យមចំនួន២៤.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងហ្សឺណែវ មានទំហំទឹកប្រាក់ជាមធ្យមចំនួន២១.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ជាមធ្យមចំនួន២១.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងឡុងដិ៍នៃប្រទេសអង់គ្លេស មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៩.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៦.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងប៉ារីសនៃប្រទេសបារាំង មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៣.៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីនៅទីក្រុងប៉េកាំង នៃប្រទេសចិនមានទំហំទឹកប្រាក់ជាមធ្យមចំនួន១៤.៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុងសៀងហៃ មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៤.៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Visual Capitalist៕

LEAVE A REPLY

Please enter your comment!
Please enter your name here