ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបើកកិច្ចប្រជុំជាមួយធនាគារពិភពលោក និងUN-Babitat ដើម្បីពិភាក្សាពីគម្រោងរៀបចំCambodia Livable Cities ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកបេងហុង សុជាតិ ខេមរ៉ូ និងលោកប្រាក់ អង្គារ៉ា បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋាន ជួបប្រជុំជាមួយក្រុមការងារធនាគារពិភពលោក (WB) និង UN-Habitat ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពគម្រោង Cambodia Livable Cities ពាក់ព័ន្ធសន្ទស្សន៍សក្តានុពលសេដ្ឋកិច្ចកម្ពុជា (EPI) នៅទីក្រុង និងរបៀបវារៈវេទិកាទីក្រុង និងលំនៅឋានកម្ពុជាលើកទី៣។









