ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំស្តីពីការចាប់ផ្តើម (kick-off meeting) ការងារសិក្សាសមិទ្ធិលទ្ធភាព និងរៀបចំគំនូសប្លង់បច្ចេកទេសលម្អិត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)។
កិច្ចប្រជុំនេះដឹកនាំដោយលោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីការចាប់ផ្តើម (kick-off Meeting) ការងារសិក្សាសមិទ្ធិលទ្ធភាព (FS) និងរៀបចំគំនូសប្លង់បច្ចេកទេសលម្អិត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង អង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងសមាជិកក្នុងអង្គភាពគ្រប់គ្រងគម្រោងផងដែរ។








