រូបភាពអគារខ្ពស់ៗនៅក្នុងទីក្រុងបាងកក។ រូបថត៖ សហការី
ដោយ វុត្ថា
ប្រទេសថៃៈ ទីក្រុងបាងកកបានក្លាយទៅជាទីក្រុង ដែលមានតម្លៃថ្លៃបំផុតលំដាប់ទី២បើធៀបទៅនឹងបណ្តាទីក្រុងនានា ក្នុងប្រទេសតំបន់អាស៊ាន បន្ទាប់ពីទីក្រុងសឹង្ហបុរី។
យោងតាមគេហទំព័រ Numbeo បានចុះផ្សាយកាលពីពេលកន្លងមកនេះថា ទីក្រុង Phuket ទីក្រុង Pattaya ទីក្រុងChiang Mai បានស្ថិតនៅក្នុងតារាងកំពូលទីក្រុង ដែលមានតម្លៃថ្លៃបំផុតនៃបណ្តាទីក្រុងទាំង១០ សម្រាប់រស់នៅក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ ២០១៩ នេះ។
-->
សម្រាប់តម្លៃស្នាក់នៅជាមធ្យមសម្រាប់មនុស្សម្នាក់ នៅទីក្រុងបាងកកគឺត្រូវចំណាយ ២១,000បាត តែតម្លៃនេះមិនរាប់បញ្ចូលការផ្ទះជួលនៅឡើយទេ។ សម្រាប់ក្រុមគ្រួសារ៤នាក់ ដែលរស់នៅក្នុងទីក្រុងបាងកកជាមធ្យម៧៥ ៨00 បាតហើយចំនួននេះមិនរាប់បញ្ចូលតម្លៃជួលឬផ្ទះនោះទេ។
កត្តាដែលទទួលរងផលប៉ះពាល់ខ្ពស់បំផុត គឺការចំណាយលើម្ហូបអាហារប្រចាំថ្ងៃដោយគិតជាមធ្យម ការចំណាយទៅលើថ្លៃម្ហូបអាហារ នៅក្នុងទីក្រុងបាងកកបានបន្តកើនឡើង ពោលនៅពេលញ៉ាំអាហារនៅខាងក្រៅ ជាមធ្យមត្រូវវចំណាយ៨០បាតក្នុងអាហារមួយពេល។
គេហទំព័រ Numbeo ជាអ្នកបានសិក្សាទៅលើការចំណាយរបស់ប្រជាជននៅតាមបណ្តាទីក្រុងនានាជាច្រើន នៅក្នុងពិភពលោក៕