រដ្ឋមន្រ្តីប្រៃសណីយ៍ពិភាក្សាជាមួយថ្នាក់ដឹកនាំធនាគារជាតិ ប្រទេសហ្សកហ្ស៊ី

0

ដោយៈ និស្ស័យ

    ហ្សកហ្ស៊ីៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សា ជាមួយធនាគារជាតិហ្សកហ្ស៊ី អំពីបរិវត្តកម្មឌីជីថល។

ជំនួបពិភាក្សានេះ ធ្វើឡើងមុនពេលលោករដ្ឋមន្រ្តីត្រឡប់មកកម្ពុជាវិញ ដោយលោកជា វ៉ាន់ដេត បានបន្តដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយ លោកជំទាវEkaterine Galdava អភិបាលនៃធនាគារជាតិហ្សកហ្ស៊ី ដើម្បីពិភាក្សានិងផ្លាស់ប្ដូរបទពិសោធលើអន្តរកម្ម រវាងបរិវត្តកម្មឌីជីថល និងការទូទាត់ប្រាក់តាមមធ្យោបាយឌីជីថល។

គណៈប្រតិភូក្រសួងប្រៃសណីយ៍និ ងទូរគមនាគមន៍បានចែករំលែកពីបទពិសោធន៍ ជោគជ័យនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេ​សតាមរយៈកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តប្រព័ន្ធឌីជីថលរួមគ្នា ជាអាទិ៍ការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់បាគងនិងថ្នាលverify.gov.kh រួមគ្នាដើម្បីសម្រួលការចាយវាយរបស់ភ្ញៀវទេសចរដែលទៅលេងនៅកម្ពុជា។

លើសពីនេះ គណៈប្រតិភូកម្ពុជា បានគូសរំលេចអំពីភាពជោគ​ជ័យរបស់ប្រព័ន្ធទាំងពីរ ដែលជួយសម្រួលប្រតិបត្តិការឆ្លងប្រទេសបានប្រកបដោយទំនុកចិត្ត ជាមួយដៃគូសរុបប្រមាណ១០ប្រទេស នៅតំបន់អាស៊ី។

លោកជំទាវ Ekaterine Galdava បានលើកឡើងអំពីកិច្ចសហការរវាងធនាគារជាតិហ្សកហ្ស៊ី និងធនាគារជាតិនៃកម្ពុជា និងបានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា ផ្នែកទូទាត់ប្រាក់ឌីជីថល និងរដ្ឋាភិបាលឌីជីថល។

លោកជំទាវនិងសហការី បានពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅ លើយុទ្ធសាស្ត្របច្ចេកទេសនានារបស់កម្ពុជា និងបានពិភាក្សាជាមួយភាគីកម្ពុជា អំពីលទ្ធភាពក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាល បាគងនិងថ្នាលverify.gov.kh នៅប្រទេសហ្សកហ្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here