ដោយៈ ម៉ាលីនណា
ព្រះសីហនុៈ THE TIME TRAVEL THEME PARK ជាគំរោងវិនិ យោគដែលមានទឹកប្រាក់ រហូតដល់ជិត១៥០លានដុល្លារ បាននិងកំពុងសាងសង់ ដែលនឹងផ្លាស់ប្តូរមុខមាត់ខេត្តព្រះសីហនុ បន្ថែមទៀត។
គំរោងអភិវឌ្ឍន៍នេះ រួមបញ្ចូលនូវអគារក្លឹបកម្សាន្ត កន្លែងសួនកម្សាន្តទំនើបបៃតងខ្នាតធំ អគារសណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៤៨,៨៦៩លានដុល្លារ ការសាងសង់បានឈានដល់ដំណាក់កាលវិនិយោគទីពីរ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកម្សាន្តចម្រុះ និងសម្បូតរបែបនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ឡាយអិនហាត គ្រុប (ខេមបូឌា) ខមភេនី លីមីធីត ប្រទេសឥណ្ឌូនេស៊ី អភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៣៤៤,៦៧៤.២ ម៉ែត្រការ៉េ។
គំរោងនេះ មានទីតាំងអភិវឌ្ឍន៍ស្ថិតនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕







