រដ្ឋបាលខេត្តសៀមរាបរៀបចំផែនការប្រើប្រាស់ដីទូទាំងឃុំ ទាំងអស់របស់ខេត្ត

0

ដោយៈ ចំណាន

    សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោកហែម ពុទ្ធីបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការរៀបចំផែនការប្រើប្រាស់ដីឃុំ សង្កាត់ ទាំង១០០ ឃុំ សង្កាត់ និងផែនការប្រើប្រាស់ដីទាំង១១៤ភូមិ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ក៏មានជំរុញការអនុវត្តតាមខ្លឹមសារលិខិត លេខ ៤២០ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលរៀបចំនៅរដ្ឋបាលស្រុកស្វាយលើ ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត នាយករងទីចាត់ការអន្តរវិស័យ ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុក ឃុំ និងភូមិ។

នៅក្នុងដំណើរការកិច្ចប្រជុំ បានពិនិត្យលើរបៀបវារៈមួយចំនួនដូចជា ទី១ ការផ្សព្វផ្សាយជាសាធារណៈ អំពីការរៀបចំផែនការប្រើប្រាស់ដីឃុំសង្កាត់ទាំង១០០ ឃុំសង្កាត់។ ទី២ វឌ្ឍនភាពនៃការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទី៣ ពិនិត្យ និងជំរុញការអនុវត្តការងារស្របតាមខ្លឹមសាររបស់លិខិតនៅ៤២០ ដនស/អសដក ចុះថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៥ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here