ក្រុមហ៊ុនរបស់មហាសេដ្ឋីឥណ្ឌូនេសុីគ្រោងដាក់លក់អគារ One Raffles Place ស្ថិតនៅចំកណ្តាលទីក្រុងសិង្ហបុរី

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយមហាសេដ្ឋីឥណ្ឌូនេស៊ីលោក Mochtar Riady គ្រោងដាក់លក់អគារ One Raffles Place ដែលជាអគារខ្ពស់កប់ពពកមួយក្នុងចំណោមអគារខ្ពស់ៗបំផុតនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់ប្រទេសសិង្ហបុរី។

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា អគារការិយាល័យនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OUE Commercial REIT ដែលមានកម្ពស់៦២ជាន់ និងមានទីតាំងលក់រាយជាង៦៥.០០០ម៉ែត្រការ៉េ។

អគារនេះត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួន២,៤ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ១,៩ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Business Times។

ក្រុមហ៊ុន OUE REIT កាន់កាប់ចំណែកភាគហ៊ុនប្រហែល៦៨ភាគរយនៅក្នុងអគារ One Raffles Place ដែលមានតម្លៃជាទឹកប្រាក់ចំនួន១,៩ពាន់លានដុល្លារសិង្ហបុរី គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥។

ការសម្រេចចិត្តក្នុងការលក់​ចេញ​នូវ​អគារ One Raffles Place នេះ​កើតឡើង​ ស្របពេល​ដែលបណ្តាវិនិយោគិន​បង្ហាញចំណាប់អារម្មណ៍ខ្ពស់​ចំពោះទីផ្សារអចលនទ្រព្យ​ពាណិជ្ជកម្ម​នៅ​ប្រទេស​សិង្ហបុរី។

ការ​វិនិយោគ​លើ​សណ្ឋាគារ អគារ​ការិយាល័យ និង​អចលនទ្រព្យ​លក់រាយ​នៅសិង្ហបុរីបាន​កើនឡើង១៨% ដល់៣៣,៩ពាន់​លាន​ដុល្លារ​សិង្ហបុរី​ក្នុង​ឆ្នាំ២០២៥ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៨​ឆ្នាំ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here