រូបភាពផ្លូវជាតិលេខ៥ ក្បែរស្ថានីយទូរទស្សន៍ CTN។ រូបថត៖ ម៉ៃ វីរៈ
ដោយ ម៉ាណេត
ភ្នំពេញ៖ តម្លៃដីធ្លីនៅខណ្ឌឫស្សីកែវស្ថិតនៅក្នុងរាជធានីភ្នំពេញមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ បើយោងតាមអ្នកជំនាញអលចនទ្រព្យ។
រូបភាពផ្លូវជាតិលេខ៥ ក្បែរស្ថានីយទូរទស្សន៍ CTN។ រូបថត៖ ម៉ៃ វីរៈ
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងនាយកប្រតិបត្តិក្រុមហ៊ុន Century21 Mekong បាននិយាយថា តម្លៃដីធ្លីនៅរាជធានីភ្នំពេញបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកំណើននៃការអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្ម ខណៈតម្លៃដីខណ្ឌឬស្សីកែវមានការកើនឡើងរង្វង់ ៧ភាគរយដើមឆ្នាំនេះ បើធៀបនិងឆ្នាំមុន។
-->
លោកសុខនីម ឱ្យដឹងថា ការកើនឡើងនៃតម្លៃដីនៅក្នុងខណ្ឌឫស្សីកែវដែលលោកប៉ាន់ប្រមាណថាមានការ កើនឡើងដល់ជា ២,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េស្ថិតតាមផ្លូវធំ និងទាបជាងនេះដោយស្ថិតលើទីតាំង និងស្ថានភាពដីខណ្ឌនេះ ខណៈតម្លៃលំនៅឋានអាចមានតម្លៃដល់ ៣០ម៉ឺនដុល្លារ”។
ស្ថិតនៅភាគខាងលិចនៃទន្លេសាប និងនៅក្បែរខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវមានសង្កាត់ចំនួនចំនួនប្រាំមួយដូចជាសង្កាត់ទួលសង្កែ ស្វាយប៉ាក គីឡូលេខប្រាំមួយ ឫស្សីកែវ ច្រាំងចំរេះ ១ និងច្រាំងចំរេះ២។ លោកសុខនីម បានមានប្រសាសន៍ថា “តម្លៃកើនឡើងភាគច្រើននៅខណ្ឌឫស្សីកែវ ព្រោះតម្លៃនៅកណ្តាលទីក្រុងកើនឡើងជិតដល់ចំណុចកំពូល”។
លោកបានពន្យល់ថា “ការវិនិយោគនៅលើវិស័យអចលនទ្រព្យនៅតំបន់នេះអាចរកផលចំណេញបាន ដោយតម្លៃមិនទាន់កើនឡើងចំណុចកំពូលនៅឡើយទេ ស្របពេលការវិនិយោគលើលំនៅឋាន ឬបូរីកំពុងបាននិងកំពុងលេចឡើងផងដែរតំបន់នេះផងដែរ”។
ដោយសារល្បឿននៃការអភិវឌ្ឍតំបន់នេះ ឥឡូវនេះតំបន់លំនៅដ្ឋានមានសភាពអ៊ូអរដែលមានប្រជាជនរីកចម្រើនយ៉ាងឆាប់រហ័សជាហេតុធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នេះកើនឡើងជារៀងរាល់ឆ្នាំ។ លោកសុខនីមរំពឹងថា តម្លៃអចលនទ្រព្យនឹងបន្តកើនឡើងដោយសារមានយើងមានសេដ្ឋកិច្ចរឹងមាំ និងស្ថិរភាពនយោបាយ ព្រោះវានឹងទាក់ទាញការវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា។
ខណ្ឌចំនួនពីរនៃតំបន់ភាគពាយ័ព្យ ទីក្រុងភ្នំពេញបាននិងកំពុងបង្ហាញសក្តានុពល ពីដីវាលស្រែ និងដីទំនាប ប្រែក្លាយជាតំបន់លំនៅដ្ឋាននិងពាណិជ្ជកម្មយ៉ាងរសរវើក។ទំនោរនៃការអភិវឌ្ឍនេះ បានធ្វើឲ្យតំបន់ដែលស្ថិតក្នុងខ័ណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ កំពុងមានសភាពរសរវើក និងសក្តានុពលពាណិជ្ជកម្មស្ទើរមិនគួរឲ្យជឿ ជាក់ស្តែងផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ក៏បានបង្ហាញវត្តមាននាតំបន់ពាយព្យនេះដែរ ដែលបង្ហាញអោយឃើញថា តំបន់នេះផ្ទាល់ពិតជា បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម វាជាអំណោយផល ទៅដល់គម្រោងអភិវឌ្ឍអចលនទ្រព្យផ្សេងៗ នាតំបន់នោះផងដែរ។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ពិសេសកំនើនប្រាក់ចំណូល និងកំនើនប្រជាសាស្រ្ត ជាស្វ័យប្រវត្តិបានធ្វើឲ្យទីក្រុងភ្នំពេញពង្រីកយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសាងសង់បុរី លំនៅដ្ឋាននានាបានពង្រីកទៅកាន់តំបន់ជាយក្រុងដោយសារដីមានតម្លៃទាប ខណៈដីក្នុងតំបន់ពាណិជ្ជកម្មកណ្តាលក្រុងបានឡើងថ្លៃខ្ពស់ កប់ពពក ដែលធ្វើឲ្យអ្នកសាងសង់ផ្ទះលក់មិនអាចរកផលចំណេញបាន។
លោកបន្តថា “ខណ្ឌទាំងពីរនេះមានការរីកចម្រើនលឿន ខណៈខណ្ឌដទៃទៀតក៏ល្បឿននៃការអភិវឌ្ឍស្ថិតក្នុងល្បឿនលឿនឬយឺត អាស្រ័យលើទីតាំងភូមិសាស្រ្ត ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ និងកត្តាប្រជាសាស្រ្ត”៕
[…] ប្រភព៖ Property Area […]