ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ រូបថត៖ សហការី
ដោយ នៅ វឌ្ឈនា
ភ្នំពេញៈ តាមការគ្រោងទុក ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ អាចនឹងដាក់ឲ្យដំណើរផ្លូវរត់ ដែលអាចមានសមត្ថភាពទទួលចុះចតយន្តហោះខ្នាតធំ ឬយន្តហោះឆ្លងទ្វីបាននៅក្នុងអំឡុងឆ្នាំ២០២០ខាងមុខនេះ ខណៈផ្លូវរត់នេះបាននឹងកំពុងដំណើរការពង្រីក។
រដ្ឋលេខាធិការប្រចាំការ នៃលេខាធិការដ្ឋានអាកាសស៊ីវិលលោកជា អូនបានឲ្យដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះថា យើងគ្រាន់តែ មានគម្រោងដាក់ឲ្យដំណើរទៅតាមផែនការ ដែលបានកំណត់តែប៉ុណ្ណោះ ហើយមកដល់បច្ចុប្បន្ននេះការពង្រីកផ្លូវរត់នេះ បានប្រហែលប្រមាណ ៦០ទៅ៧០ភាគរយហើយ។ នៅពេលយើងពង្រីកចប់ ព្រលាន យន្តហោះនេះ អាចទទួលការចុះចតយន្តហោះប្រភេទធុនធំ និងឆ្លងទ្វីបបាន។
-->
លោកបន្តថា “ព្រលានយន្តហោះខេត្តព្រះសីហនុ នឹងចាប់ផ្តើមទទួលចុះចតប្រភេទយន្តហោះ ដែលហោះក្នុងរយៈពេលចន្លោះពី១២ទៅ១៦ម៉ោង មកពីប្រទេសបារាំង និងសហរដ្ឋអាមេរិកបាន”។ លោកបន្តថា “នៅឆ្នាំ២០២៥ កម្ពុជានឹងមាន ព្រលានយន្តហោះទី២ខ្នាត4F នេះដែរ គឺចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ”។
ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បានពង្រីកផ្លូវរត់បន្ថែមទៀត ដោយពង្រីកផ្លូវរត់ពី២៨០០ម៉ែត្រទៅ ៣២០០ ម៉ែត្រ និងអាចអនុញ្ញាត្តឲ្យយន្តហោះម៉ាក Boeing 777 និងយន្តហោះ Airbus 330 ដែលផ្ទុកអ្នកដំណើរចន្លោះពី៣០០ ទៅ ៣៥០នាក់អាចចុះចតបាន។
សព្វថ្ងៃព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលមានប្រវែងផ្លូវរត់២,៥00ម៉ែត្រ មិនទាន់ឆ្លើយតបតាមតម្រូវឱ្យការហោះហើរ និងចុះចតរបស់យន្តហោះធុនធំបានទេ ដូច្នេះសព្វថ្ងៃព្រលាននេះទទួលបានត្រឹមតែយន្តហោះប្រភេទ Air bus 321 និងបូអ៊ីង 757 ក៏ប៉ុន្តែតម្រូវការឱ្យយន្តហោះធ្វើដំណើរផ្លូវឆ្ងាយប្រភេទយន្តហោះធំៗ មិនទាន់អាចចុះចតបាននៅឡើយ។
បើតាមគម្រោងការពង្រីកព្រលានប្រវែង៣00ម៉ែត្របន្ថែម នឹងត្រូវបញ្ចប់ជាស្ថាពរនៅចុងឆ្នាំដដែល ដែលអាចធ្វើឱ្យយន្តហោះធុនធំចុះចតបាន។ ដំណាក់កាលទី២ នឹងពង្រីកផ្លូវហោះហើរប្រវែង 500ម៉ែត្របន្ថែម ដែលនឹងធ្វើឱ្យផ្លូវរត់ហោះ(Runway) មានប្រវែងរហូតដល់ ៣,៣00ម៉ែត្រ និងអាចឱ្យយន្តហោះប្រភេទធំៗចុះចតបានដូចការគ្រោងទុក។
បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានភ្ញៀវឆ្លងកាត់ចេញចូលមកតាមរដូវកាល ដោយនៅក្នុងរដូវ Low season មានជើងហោះហើរ ២១ជើងក្នុងមួយថ្ងៃ មានន័យថាចុះចត ២១ ចេញដំណើរ២១ ហើយបើទោះបីជា Low season ក៏មានកំណើនលើសពី High Season កន្លងមកដែ។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងទទួលស្គាល់ថា ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ ពិតជាមានសកម្មភាពមមាញឹកខ្លាំងធៀបនឹងប៉ុន្មានឆ្នាំមុន ដោយសារគោលនយោបាយបើកចំហជើងមេឃរបស់សម្តេចតេជោ បានធ្វើឲ្យវិស័យអាកាសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ដោយបច្ចុប្បន្នទីផ្សារអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើងខ្ពស់ជាងផ្លូវគោក និងផ្លូវទឹក៕
សូមមេត្តាកែសម្រួលប្រភេទយន្តហោះ
Airbus 777 ទៅជា Boeing 777 ហើយ Boeing 330 ទៅជា Airbus 330។
ចំណែកចំនួនជើងហោះហើរបច្ចុប្បន្នជាមធ្យមគឺ21ជើងក្នុងមួយថ្ងៃ មានន័យថាការចុះចត21ការចេញដំណើរ21ជើងដែក្នុងមួយថ្ងៃ។
បើទោះជាLow Season កមានកំណើនលើសពី High Season កន្លងមកដែ។