ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​អាច​ទទួល​ចុះចត​យន្តហោះ​ប្រភេទ​ឆ្លង​ទ្វីប​បាន​

1
ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ រូបថត៖ សហការី

ដោយ​ នៅ​ វឌ្ឈ​នា

ភ្នំ​ពេញៈ​ តាម​ការ​គ្រោងទុក​ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ អាច​នឹង​ដាក់ឲ្យ​ដំណើរ​ផ្លូវ​រត់​ ដែល​អាច​មាន​សមត្ថភាព​ទទួល​ចុះចត​យន្តហោះ​ខ្នាត​ធំ​ ឬយន្តហោះ​ឆ្លង​ទ្វី​បាន​នៅក្នុង​អំឡុង​ឆ្នាំ២០២០ខាងមុខនេះ​ ខណៈ​ផ្លូវ​រត់​នេះ​បាន​នឹង​កំពុង​ដំណើរការ​ពង្រីក​។

រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​លេខាធិការ​ដ្ឋាន​អាកាស​ស៊ីវិល​លោក​ជា​ អូន​បាន​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ថា​ យើង​គ្រាន់តែ​ មាន​គម្រោង​ដាក់ឲ្យ​ដំណើរ​ទៅតាម​ផែនការ​ ដែល​បាន​កំណត់​តែប៉ុណ្ណោះ​ ហើយ​មកដល់​បច្ចុប្បន្ន​នេះ​ការពង្រីក​ផ្លូវ​រត់​នេះ​ បាន​ប្រហែល​ប្រមាណ ៦០ទៅ៧០ភាគរយ​ហើយ​។ នៅពេល​យើង​ពង្រីក​ចប់​ ព្រលា​ន យន្តហោះ​នេះ​ អាច​ទទួលការ​ចុះចត​យន្តហោះ​ប្រភេទ​ធុន​ធំ​ និង​ឆ្លង​ទ្វីប​បាន​។

លោក​បន្ត​ថា​ “ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់ផ្តើម​ទទួល​ចុះចត​ប្រភេទ​យន្តហោះ​ ដែល​ហោះ​ក្នុងរយៈពេល​ចន្លោះ​ពី១២ទៅ១៦ម៉ោង​ មក​ពី​ប្រទេស​បារាំង​ និង​សហរដ្ឋអាមេរិក​បាន​”។ លោក​បន្ត​ថា​ “នៅ​ឆ្នាំ២០២៥​ កម្ពុជា​នឹង​មា​ន ព្រ​លាន​យន្តហោះ​ទី២ខ្នាត4​F នេះ​ដែរ​ គឺ​ចំណតអាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​”។

ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ បាន​ពង្រីក​ផ្លូវ​រត់​បន្ថែម​ទៀត​ ដោយ​ពង្រីក​ផ្លូវ​រត់​ពី២៨០០ម៉ែត្រ​ទៅ ៣២០០ ម៉ែត្រ​ និង​អាច​អនុញ្ញាត្ត​ឲ្យ​យន្តហោះ​ម៉ាក​ Boeing 777​ និង​យន្តហោះ​ Airbus 330​ ដែល​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី៣០០​ ទៅ ៣៥០នាក់​អាច​ចុះចត​បាន​។

សព្វ​ថ្ងៃ​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ប្រវែង​ផ្លូវ​រត់២​,៥00ម៉ែត្រ​ មិនទាន់​ឆ្លើយតប​តាម​តម្រូវ​ឱ្យ​ការហោះហើរ​ និង​ចុះចត​របស់​យន្តហោះ​ធុន​ធំ​បានទេ​ ដូច្នេះ​សព្វ​ថ្ងៃ​ព្រលា​ននេះ​ទទួល​បាន​ត្រឹមតែ​យន្តហោះ​ប្រភេទ​ Air​ bus​ 321​ និង​បូ​អ៊ី​ង 757​ ក៏ប៉ុន្តែ​តម្រូវការ​ឱ្យ​យន្តហោះ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ប្រភេទ​យន្ត​ហោះ​ធំៗ​ មិនទាន់​អាច​ចុះចត​បាន​នៅឡើយ​។

បើ​តាម​គម្រោងការ​ពង្រីក​ព្រលា​នប្រ​វែង៣00ម៉ែត្រ​បន្ថែម​ នឹង​ត្រូវ​បញ្ចប់​ជាស្ថាពរ​នៅ​ចុងឆ្នាំ​ដដែល​ ដែល​អាច​ធ្វើ​ឱ្យ​យន្តហោះ​ធុន​ធំ​ចុះចត​បាន​។ ដំណាក់កាល​ទី២​ នឹង​ពង្រីក​ផ្លូវ​ហោះហើរ​ប្រវែង 500ម៉ែត្រ​បន្ថែម​ ដែល​នឹង​ធ្វើ​ឱ្យ​ផ្លូវ​រត់​ហោះ​(Runway​) មាន​ប្រវែង​រហូតដល់ ៣​,៣00ម៉ែត្រ​ និង​អាច​ឱ្យ​យន្តហោះ​ប្រភេទ​ធំៗ​ចុះចត​បាន​ដូច​ការ​គ្រោងទុក​។

បច្ចុប្បន្ន​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ មាន​ភ្ញៀវ​ឆ្លងកាត់​ចេញចូល​មក​តាម​រដូវ​កាល​ ដោយ​នៅក្នុង​រដូវ​ Low​ season​ មាន​ជើងហោះហើរ​ ២១ជើង​ក្នុង​មួយថ្ងៃ​ មានន័យថាចុះចត ២១ ចេញដំណើរ២១ ហើយបើទោះបីជា Low​ season​ ក៏មានកំណើនលើសពី High Season កន្លងមកដែ។​

លោ​កហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងទទួល​ស្គាល់​ថា​ ព្រលា​នយន្តហោះ​អន្តរជាតិ​កងកេង​ ខេត្ត​ព្រះសីហនុ​ ពិតជា​មាន​សកម្មភាព​មមាញឹក​ខ្លាំង​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន​ ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​សម្តេច​តេជោ​ បាន​ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ដោយ​បច្ចុប្បន្ន​ទីផ្សារ​អ្នកដំណើរ​តាមផ្លូវអាកាស​បាន​កើនឡើង​ខ្ពស់​ជាង​ផ្លូវគោក​ និង​ផ្លូវទឹក​៕

1 COMMENT

  1. សូមមេត្តាកែសម្រួលប្រភេទយន្តហោះ
    Airbus 777 ទៅជា Boeing 777 ហើយ Boeing 330 ទៅជា Airbus 330។
    ចំណែកចំនួនជើងហោះហើរបច្ចុប្បន្នជាមធ្យមគឺ21ជើងក្នុងមួយថ្ងៃ មានន័យថាការចុះចត21ការចេញដំណើរ21ជើងដែក្នុងមួយថ្ងៃ។
    បើទោះជាLow Season កមានកំណើនលើសពី High Season កន្លងមកដែ។

LEAVE A REPLY

Please enter your comment!
Please enter your name here