ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២៦ ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនប្រកបដោយចីរភាព ដែលជំរុញដោយផ្នែកលំនៅដ្ឋានប្រណីតនៅទីក្រុងម៉ានីល តំបន់ជាយក្រុង និងការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់អ្នកវិនិយោគចំពោះផ្នែកឧស្សាហកម្ម និងលក់រាយ។
ទំហំមូលធនបត្រទីផ្សារលំនៅឋាននៅហ្វីលីពីនត្រូវបានគេព្យាករថា នឹងកើនឡើងដល់ចំនួន៦,៨៤ពាន់ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦នេះ ខណៈទីផ្សារលំនៅឋានប្រណីតរបស់ទីក្រុងម៉ានីលនាំមុខគេ។
ក្នុងនោះ តម្លៃលំនៅឋាននៅតំបន់រដ្ឋធានីម៉ានីល (National Capital Region) ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនប្រកបដោយស្ថិរភាព ខណៈតម្លៃលំនៅឋាននៅតំបន់ជាយក្រុង នឹងសម្រេចបានកំណើនលឿនជាងមុន។
ស្តុកលំនៅឋានសរុបនៅក្នុងទីក្រុងម៉ានីលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួន១៧៩.៨២០យូនីតនៅឆ្នាំ២០២៧ ដោយលំនៅឋាននឹងប្រមូលផ្តុំនៅក្នុងតំបន់Bay Area ក្នុងរដ្ឋធានី។

ជាមួយគ្នានេះ តំបន់ Quezon និងតំបន់ភាគខាងត្បូងនៃទីក្រុងម៉ានីល កំពុងលេចចេញជាមជ្ឈមណ្ឌលសំខាន់ៗសម្រាប់កំណើននៃទីផ្សារលំនៅឋានរបស់ប្រទេសហ្វីលីពីន។
បរិយាកាសវិនិយោគនៅហ្វីលីពីនត្រូវបានគេមើលឃើញថា មានភាពអំណោយផល។ តម្លៃលំនៅឋានប្រណីតនៅហ្វីលីពីនមានកម្រិតសមរម្យសម្រាប់វិនិយោគិនបរទេស ដោយមានតម្លៃថោកជាងនៅសិង្ហបុរី ឬទីក្រុងតូក្យូ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល និងឌីជីថលូបនីយកម្ម កំពុងក្លាយជាកត្តាជំរុញដ៏សំខាន់ ដែលកំណត់អនាគតនៃទីផ្សារអចលនទ្រព្យហ្វីលីពីន ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានទីតាំងល្អប្រសើរ៕ប្រភព: Statista៕







