ដោយៈ គង់ សូរិយា
អន្តរជាតិៈ ប្រសិនបើសង្គ្រាមអ៊ីរ៉ង់ នៅតែបន្តរយៈពេលវែង វាអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែបច្ចុប្បន្នស្ថានភាពពិត គឺ ពិភពលោកកំពុងវិបត្តិរួចទៅហើយ។
១. អ្វីដែលកំពុងកើតឡើងនៅពេលនេះ
- តម្លៃប្រេងបានលោតឡើងពី១០០ដុល្លារដុល្លារ+
- ទីផ្សារសកលកំពុងធ្លាក់ចុះ / មិនស្ថិតស្ថេរ
- ខ្សែសង្វាក់ផ្គត់ផ្គង់ (ប្រេង ឧស្ម័ន ជី) ត្រូវបានរំខាន។
ផលរំខានឬសូចនាករទាំងនេះ គឺជាសម្ពាធសេដ្ឋកិច្ចរួចទៅហើយ មិនទាន់មានវិបត្តិពេញលេញនៅឡើយទេ។
២. នៅពេលដែលវាក្លាយជាវិបត្តិសកលពិតប្រាកដ
វិបត្តិសកលកើតឡើង ប្រសិនបើរឿងទាំង៣នេះ បន្តរយៈពេលវែងដូចជា ទី១ វិបត្តិប្រេង ព្រោអប្រហែល២០% នៃប្រេងពិភពលោកឆ្លងកាត់ច្រកសមុទ្រHormuz ។ ប្រសិនជាច្រកសមុទ្រនេះ បិទរយៈពេលវែង តម្លៃប្រេងអាចឡើងដល់១២០-២០០ដុល្លារ ក្នុងមួយបារ៉ែល។
អតិផរណាកើនឡើងទូទាំងពិភពលោក ធ្វើឲ្យបណ្តាប្រទេសជាច្រើនជួបការលំបាក។

៣. អតិផរណាខ្ពស់ និងកំណើនយឺត (stagflation)
សង្គ្រាមនេះ បាននិងកំពុងជំរុញប្រេងឥន្ធនៈ ថ្លៃអាហារកើនឡើង តម្លៃនៃការការដឹកជញ្ជូនហក់ឡើងខ្ពស់ ស្របពេលជាមួយគ្នាសេដ្ឋកិច្ច ធ្លាក់ចុះ និងទីផ្សារការងារចុះខ្សោយ។
៤. ការរំខានដល់ការផ្គត់ផ្គង់សកល
ក្នុងតថភាពពិត កង្វះថាមពល នឹងធ្វើឲ្យរោងចក្រធ្លាក់ចុះ បណ្តាលឲ្យមានកង្វះជី តម្លៃអាហារកើនឡើង ហានិភ័យដឹកជញ្ជូន ពាណិជ្ជកម្មធ្លាក់ចុះ









