ក្រុមហ៊ុនBAUER Groupសិក្សាពីសមិទ្ធិលទ្ធភាពសម្រាប់គម្រោងអភិវឌ្ឍន៍ ផលិតកម្មដំណាំចំណីសត្វទំហំ៦០០ហិកតា

0

ដោយៈ ចំណាន

ភ្នំពេញៈ លោកអគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកសរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group។

ការចុះអនុស្សរណៈនេះស្តីពី ការធ្វើការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងអភិវឌ្ឍន៍ ផលិតកម្មដំណាំចំណីសត្វ លើផ្ទៃដីកសិកម្មប្រមាណ៦០០ហិកតា ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង។

តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអគ្គលេខាធិការ បានស្វាគមន៍ និងគូសបញ្ជាក់ថា ការចុះហត្ថលេខានេះធ្វើឡើងក្នុងគោលបំណង ធ្វើការសិក្សាពីការអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វ សម្រាប់ផ្គត់ផ្គង់ចំណីដល់គោទឹកដោះ នៅលើផ្ទៃដីប្រមាណ ៦០០ហិកតា ការកៀរគរផ្នែកហិរញ្ញវត្ថុ ការសិក្សាបច្ចេកទេសក្នុងការកែលម្អដី និងរៀបចំប្រព័ន្ធធារាសាស្រ្ត សម្រាប់ដាំដំណាំចំណីសត្វ ក្នុងការគាំទ្រលើការវិនិយោគ ផលិតកម្មគោទឹកដោះ ដែលបម្រើឱ្យការប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here