តើតម្លៃ “មាស” អាចនឹងប្រែប្រួលដូចម្តេចនៅក្នុងខែមេសានេះ?

0

ដោយៈ ចំណាន

    អន្តរជាតិៈ  តម្លៃមាសទើបតែធ្លាក់ចុះយ៉ាងខ្លាំង ចន្លោះពី១៣ទៅ២០ភាគរយ នៅក្នុងខែមីនា ដោយឥឡូវនេះតម្លៃប្រហែល៤៤០០ដុល្លារ ទៅ៤៦០០ដុល្លារ។

ស្ថានភាពបែបនេះ បាននិងកំពុងទីផ្សារមិនស្ថិតស្ថេរខ្លាំង ដោយសា​រតែបញ្ហាសង្គ្រាមអ៊ីរ៉ង់ ការកើនឡើងនៃតម្លៃប្រេង និងភាពមិនប្រាកដប្រជានៃអត្រាការប្រាក់។

. ការព្យាករណ៍មាសសម្រាប់ខែមេសាឆ្នាំ២០២៦

សម្រាប់រយៈពេលខ្លី នៅខែមេសា តម្លៃមាសអាចប្រែប្រួល​មក ចំហៀង ដោយអ្នកវិភាគរំពឹងថា នឹងមានចលនាក្នុងចន្លោះ មិនមែនកើនឡើងខ្លាំងភ្លាមៗទេ។

ឧទាហរណ៍ការព្យាករណ៍ លើករណីមូលដ្ឋាន៖ និន្នាការកើនឡើងបន្តិចម្តងៗ ប៉ុន្តែមានកំណើនយឺត។

អ្នកវិភាគបានលើកឡើងថា តម្លៃមាសថ្ងៃខ្លះឡើង ថ្ងៃខ្លះចុះ មិនទាន់មានការកើនឡើងខ្លាំងនៅឡើយទេ។

. រយៈពេលមធ្យម (ត្រីមាសទី២–ត្រីមាសទី៤ ឆ្នាំ២០២៦)

ធនាគារធំៗនិយាយថា មាសនឹងកើនឡើងម្តងទៀត បន្ទាប់ពីការកែតម្រូវនេះ។

ធនាគារJ.P. Morganបានព្យាករណ៍ថា តម្លៃមាសអាចកើនចន្លោះពី៥០០០ដុល្លារ ទៅ៦៣០០ដុល្លារក្នុងមួយអោនស៍ នៅចុងឆ្នាំ២០២៦ ។ ចំណែនស្ថាប័នGoldman Sachs បានព្យាករណ៍ថា តម្លៃមាសអាចកើនដល់5,400ដុល្លារក្នុងមួយអោនស៍ នៅចុងឆ្នាំ២០២៦។

ចំណែកធនាគារUBS បានលើកឡើងថា តម្លៃមាសមានសក្តានុពលកើនឡើងប្រមាណ២០ភាគរយនៅចុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here