ដោយៈ ចំណាន
អន្តរជាតិៈ តម្លៃមាសទើបតែធ្លាក់ចុះយ៉ាងខ្លាំង ចន្លោះពី១៣ទៅ២០ភាគរយ នៅក្នុងខែមីនា ដោយឥឡូវនេះតម្លៃប្រហែល៤៤០០ដុល្លារ ទៅ៤៦០០ដុល្លារ។
ស្ថានភាពបែបនេះ បាននិងកំពុងទីផ្សារមិនស្ថិតស្ថេរខ្លាំង ដោយសារតែបញ្ហាសង្គ្រាមអ៊ីរ៉ង់ ការកើនឡើងនៃតម្លៃប្រេង និងភាពមិនប្រាកដប្រជានៃអត្រាការប្រាក់។
១. ការព្យាករណ៍មាសសម្រាប់ខែមេសាឆ្នាំ២០២៦
សម្រាប់រយៈពេលខ្លី នៅខែមេសា តម្លៃមាសអាចប្រែប្រួលមក ចំហៀង ដោយអ្នកវិភាគរំពឹងថា នឹងមានចលនាក្នុងចន្លោះ មិនមែនកើនឡើងខ្លាំងភ្លាមៗទេ។
ឧទាហរណ៍ការព្យាករណ៍ លើករណីមូលដ្ឋាន៖ និន្នាការកើនឡើងបន្តិចម្តងៗ ប៉ុន្តែមានកំណើនយឺត។
អ្នកវិភាគបានលើកឡើងថា តម្លៃមាសថ្ងៃខ្លះឡើង ថ្ងៃខ្លះចុះ មិនទាន់មានការកើនឡើងខ្លាំងនៅឡើយទេ។
២. រយៈពេលមធ្យម (ត្រីមាសទី២–ត្រីមាសទី៤ ឆ្នាំ២០២៦)
ធនាគារធំៗនិយាយថា មាសនឹងកើនឡើងម្តងទៀត បន្ទាប់ពីការកែតម្រូវនេះ។
ធនាគារJ.P. Morganបានព្យាករណ៍ថា តម្លៃមាសអាចកើនចន្លោះពី៥០០០ដុល្លារ ទៅ៦៣០០ដុល្លារក្នុងមួយអោនស៍ នៅចុងឆ្នាំ២០២៦ ។ ចំណែនស្ថាប័នGoldman Sachs បានព្យាករណ៍ថា តម្លៃមាសអាចកើនដល់5,400ដុល្លារក្នុងមួយអោនស៍ នៅចុងឆ្នាំ២០២៦។
ចំណែកធនាគារUBS បានលើកឡើងថា តម្លៃមាសមានសក្តានុពលកើនឡើងប្រមាណ២០ភាគរយនៅចុងឆ្នាំនេះ៕







