ដោយៈ ម៉ាណា
ប្រទេសចិនៈ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជា បានចូលរួមអម លោកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងកម្ពុជា ដែលរៀបចំដោយសមាគមចិន-កម្ពុជា។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ការយល់ដឹងអំពីស្ថានពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជានិងការតភ្ជាប់ទីផ្សារ ដោយមានការចូលរួមពីតំណាងសហគ្រាស /ក្រុមហ៊ុនចិនប្រមាណ២០ដែលមានបំណងតភ្ជាប់ទំនាក់ទំនងទីផ្សារ ធ្វើធុរកិច្ច និងពង្រីកការវិនិយោគនៅកម្ពុជា ដោយក្នុងនោះភាគច្រើន នៃសហគ្រាសចិនចូលរួមនេះ មានជំនាញ ផលិតសម្គារ:ប្រើប្រាស់ប្រចាំថ្ងៃ និងកែច្នៃអាហារ ជាដើម៕






