ដោយៈ ជេស៊ីកា
ព្រះសីហនុៈ គម្រោងដ៏ធំមហិមារ នៃគម្រោងPeninsula Bayលំដាប់ផ្កាយ៥ បាននិងកំពុងសាងសង់យ៉ាងសកម្ម និងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ។
ការសាងសង់គំរោងនេះ បានប្រើកំលាំងពលកម្មច្រើនជាងគេធំបំផុតមួយក្នុងខេត្តព្រះសីហនុ ដែលមានចន្លោះពី៨ពាន់នាក់ ទៅ១ម៉ឺននាក់ ដោយបានប្រើប្រាស់ថវិការចំណាយប្រមាណ ចន្លោះពី៣០ម៉ឺនដុល្លារ ទៅ៣៥ម៉ឺនដុល្លារជាងក្នុងមួយថ្ងៃ ដែលជាទីតាំងអភិវឌ្ឍយុទ្ធសាស្ត្រសក្ដានុពលខ្លាំងបំផុតមួយ នាពេលបច្ចុប្បន្ន និងអនាគត។
គំរោងដ៏ធំនេះ ផ្តោតលើផែនការអភិវឌ្ឍន៍ចម្រុះ ដែលរួមបញ្ចូលនូវ ១ វិស័យសណ្ឋាគារលំដាប់ផ្កាយប្រាំ ២ អគារខុនដូ ៣ អគារការិយាល័យ ៤ អគារពាណិជ្ជកម្ម ៥ ផ្សារទំនើបលំដាប់អន្ដរជាតិ ៦ សួនទឹកកម្សាន្ត និង៧ សាលសន្និសីទប្រជុំខ្នាតធំ និងកន្លែងលំហែកាយយ៉ាងសម្បូរបែប…។

គម្រោង Peninsula Bay បានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ២.៥៧៤លានដុល្លារ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd បច្ចុប្បន្នក្រុមហ៊ុន Peninsula Bay Investment Co., Ltd បានវិនិយោគលើផ្ទៃដីសាងសង់ប្រមាណ១៥.៨ហិកតា ដែលមានផ្ទៃអគាររហូតដល់៩០ម៉ឺនការ៉េ មានទីតាំងអភិវឌ្ឍន៍ ស្ថិតនៅចំណុចទីលានតេជោសន្តិភាព (ពយតាមូង) ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលគម្រោងបញ្ចប់រួចរាល់ទាំងស្រុងមួយរយភាគរយគម្រោង Peninsula Bay អាចផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋបានប្រមាណមួយម៉ឺននាក់ ដល់១៥,០០០នាក់ នៅពេលដំណើរការខាងមុខនេះ៕


Join Channel៖ https://t.me/BusinessCondoCambia #TechoInternationalAirport #KTI #រាជធានីភ្នំពេញ #អភិវឌ្ឍប្រទេសជាតិ #ដេីម្បីប្រជាជនកម្ពុជា #កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ #បេះដូងកម្ពុជា #សេដ្ឋកិច្ច #នយោបាយ #ពាណិជ្ជកម្ម #ហិរញ្ញវត្ថុ #វប្បធម៌ #ប្រពៃណី #ប្រវត្តិសាស្ត្រ #ទេសចរណ៍ #ទីក្រុងទំនើប #ដែនដីសុភមង្គល #សេវាកម្មល្អ #ម្ហូបឆ្ងាញ់ #ទំនាក់ទំនងអន្តរជាតិ #បរិវត្តកម្មឌីជីថល #បច្ចេកវិទ្យា #ឧស្សាហកម្ម #ប៉ូលសេដ្ឋកិច្ចទី១ #ជឿជាក់លើកម្ពុជា #ខ្មែរធ្វើបាន #កម្ពុជាមាតុភូមិខ្ញុំ #ភូមិ1សហគមន៏1






