ដោយៈ ចំណាន
កោះកុងៈ មន្ទីរទេសចរណ៍ខេត្តកោះកុង បានបង្ហាញពីរូបភាពទាក់ទងនឹងកោះមួយចំនួន ដែលបាននិងកំពុងអភិវឌ្ឍន៍នៅក្នុងខេត្ត ក្នុងចំណោមកោះជាច្រើនរបស់ខេត្តនេះ។
យោងតាមផេកផ្លូវការបស់មន្ទីរទេសចរណ៍ខេត្ត ដែលបានបង្ហាញកាលពីសន្តាហ៍មុនបានឲ្យដឹងថា ប្រជុំកោះអំពិល ស្រុកគីរីសាគរ ខេត្តកោះកុង គឺទី១. កោះអំពិលក្រៅ(កំពុងអភិវឌ្ឍន៍) ២. កោះអំពិលកណ្តាល( កំពុងដំណើរការ Full Moon Private Resort) ទី៣. កោះអំពិលក្នុង(កំពុងអភិវឌ្ឍន៍) ៤. កោះស្មាច់(កំពុងអភិវឌ្ឍន៍) និងទី៥. កោះម្នាស់(កំពុងអភិវឌ្ឍន៍)។
ខេត្តកោះកុង បាននិងកំពុងទទួលបានប្រជាប្រិយភាព កាន់តែខ្លាំង ដោយសារការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ដូចជា ការបើកដំណើរការផ្លូវជាតិលេខ៤៨ ការដាក់ដំណើរការផ្លូវជាតិលេខ១០ ដែលតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង ការដាក់ដំណើរការព្រលានយន្តហោះតារាសាគរជាដើម៕







