រដ្ឋបាលខេត្តកោះកុងបង្ហាញពីកោះចំនួន៥ដែលបាននិងកំពុងអភិវឌ្ឈន៍

ចែករំលែក

ដោយៈ ចំណាន

    កោះកុងៈ មន្ទីរទេសចរណ៍ខេត្តកោះកុង បានបង្ហាញពីរូបភាពទាក់ទងនឹងកោះមួយចំនួន ដែលបាននិងកំពុងអភិវឌ្ឍន៍នៅក្នុងខេត្ត ក្នុងចំណោមកោះជាច្រើនរបស់ខេត្តនេះ។

យោងតាមផេកផ្លូវការបស់មន្ទីរទេសចរណ៍ខេត្ត ដែលបានបង្ហាញកាលពីសន្តាហ៍មុនបានឲ្យដឹងថា​ ប្រជុំកោះអំពិល ស្រុកគីរីសាគរ ខេត្តកោះកុង គឺទី១. កោះអំពិលក្រៅ(កំពុងអភិវឌ្ឍន៍) ២. កោះអំពិលកណ្តាល( កំពុងដំណើរការ Full Moon Private Resort) ទី៣. កោះអំពិលក្នុង(កំពុងអភិវឌ្ឍន៍) ៤. កោះស្មាច់(កំពុងអភិវឌ្ឍន៍) និងទី៥. កោះម្នាស់(កំពុងអភិវឌ្ឍន៍)។

ខេត្តកោះកុង បាននិងកំពុងទទួលបានប្រជាប្រិយភាព កាន់តែខ្លាំង ដោយសារការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ដូចជា ការបើកដំណើរការផ្លូវជាតិលេខ៤៨ ការដាក់ដំណើរការផ្លូវជាតិលេខ១០ ដែលតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង ការដាក់ដំណើរការព្រលានយន្តហោះតារាសាគរជាដើម៕


ចែករំលែក