ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងក្រុមហ៊ុន Greenlyzer ចាប់ដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញថាមពលស្អាតនៅទូទាំងអាស៊ាន។
យើងមានកិត្តិយសប្រកាសពីការសហការយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងក្រុមហ៊ុន Greenlyzer ដើម្បីបង្កើនល្បឿន នៃការដាក់អនុវត្តដំណោះស្រាយថាមពល អ៊ីដ្រូសែនបៃតងនៅកម្ពុជា និងតំបន់អាស៊ាន។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា នៅប្រទេសសិង្ហបុរី ក្នុងវត្តមានរបស់Dr. Bo Bai ប្រធានប្រតិបត្តិជាន់ខ្ពស់ និងសហស្ថាបនិក នៃAlpha Ladder Group លោកស្រី Tin Pei Ling សហប្រធាន នៃ Alpha Ladder Group លោក Dr. Huang Kuan អគ្គនាយកប្រតិបត្តិ នៃGreenlyzer និងអ្នកឧកញ៉ាគិត ម៉េងប្រធានអគ្គនាយកក្រុមហ៊ុនRoyal Group។
ភាពជាដៃគូនេះ បានរួមបញ្ចូលនូវបច្ចេកវិទ្យានវានុវត្តន៍ថាមពលកម្រិតខ្ពស់របស់ក្រុមហ៊ុនGreenlyzer ជាមួយនឹងបណ្តាញ និងសមត្ថភាពប្រតិបត្តិការដ៏ទូលំទូលាយរបស់ រ៉ូយ៉ាល់ គ្រុប ដើម្បីសិក្សា និងអនុវត្តដំណោះស្រាយជំនាន់ថ្មី ដូចជា “Green Moving Grid”។
ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញការច្នៃប្រឌិតថាមពលស្អាត។ ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មចម្រុះបំផុតរបស់ប្រទេសកម្ពុជា យើងនាំមកនូវបណ្តាញ និងវិសាលភាពប្រតិបត្តិការយ៉ាងទូលំទូលាយរបស់យើង រួមជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់Greenlyzer ដើម្បីពន្លឿនការទទួលយកអ៊ីដ្រូសែនបៃតង និងបង្កើតគំរូថ្មី នៃការផលិតថាមពលប្រកបដោយចីរភាព។

គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលត្រៀមរួចជាស្រេចសម្រាប់អនាគត ដែលគាំទ្រដល់កំណើនរបស់ប្រទេសកម្ពុជា និងរួមចំណែកដល់ភាពធន់ថាមពលរយៈពេលវែងរបស់តំបន់។
ក្រឡេកមើលទៅអនាគត ចក្ខុវិស័យរបស់យើងពិតជាច្បាស់លា ស់ ដែលព្យាយាមធ្វើឲ្យកម្ពុជា មិនត្រឹមតែជាប្រទេសដែលចូលរួម ប៉ុន្តែជាអ្នកចូលរួមបង្កើតអត្ថន័យ ក្នុងអនាគតថាមពលស្អាតរបស់អាស៊ាន ដែលជាតំបន់មាននវានុវត្តន៍ ចីរភាព និងកំណើនសេដ្ឋកិច្ចដំណើរការរួមគ្នា។ យើងជឿជាក់ថា ថាមពលមិនមែនជាហេដ្ឋារចនាសម្ព័ន្ធតែប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះសម្រាប់សេដ្ឋកិច្ចឌីជីថល ការបម្លែងឧស្សាហកម្ម និងភាពធន់របស់ជាតិ។
នៅក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប យើងមិនត្រឹមតែតាមដានការផ្លាស់ប្តូរប៉ុននោះទេ យើងក៏ចូលរួមវិនិយោគក្នុងការបង្កើតវាផងដែរ។
ពីប្រទេសកម្ពុជាទៅអាស៊ាន ពីថ្ងៃនេះទៅអនាគត យើងកំពុងកសាងថាមពល ដែលជំរុញប្រទេសជាតិយើងឲ្យទៅមុខ៕







