ដោយៈ ចំណាន
ប៉េកាំងៈ លោកសោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំគណ:ប្រតិភូចូលរួម ពិធីបើកពិព័រណ៍ស្នាមញញឹមអង្គរ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ស្នាមញញឹមអង្គរ រៀបចំដោយ ក្រុមហ៊ុន X-Capital Cambodia សហការជាមួយសមាគមជំរុញ កិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត 4U Technology របស់ចិន ក្រោមការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។
ការរៀបចំពិព័រណ៍នេះ គឺផ្អែកលើកំណត់ត្រារបស់ លោក ជីវ តាក្វាន់ ស្តីពីប្រពៃណីអ្នកស្រុកចេនឡា នាសតវត្សទី១៣ ក្នុងគោលបំណងផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី របៀបរបបរស់នៅរបស់ប្រជាជន ពិសេសភាពអស្ចារ្យនៃតំបន់បេតិកភណ្ឌអង្គរ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនចិន និងរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជនជាតិ អោយមកទស្សនាកម្ពុជាអោយកាន់តែមានចំនួនច្រើនឡើង៕







