តម្រូវការការិយាល័យនៅទីក្រុង Shenzhen កើនឡើង ខណៈក្រុមហ៊ុនបច្ចេកវិទ្យាកំពុងងាកទៅជួលការិយាល័យលំដាប់ខ្ពស់

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាកំពុងងាកទៅជួលការិយាល័យលំដាប់ខ្ពស់នៅតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុង Shenzhen នៃប្រទេសចិន។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគរំពឹងថា តម្រូវការនឹងអាចថយចុះក្នុងរយៈពេលខ្លីខាងមុខ ខណៈការផ្គត់ផ្គង់ថ្មីបន្តលើសពីតម្រូវការ។

វិស័យបច្ចេកវិទ្យារបស់ទីក្រុង ដែលរួមមានបញ្ញាសិប្បនិម្មិត គ្រឿងអេឡិចត្រូនិចប្រើប្រាស់ និងមនុស្សយន្ត នៅតែជាកត្តាជំរុញដ៏សំខាន់នៃសកម្មភាពជួលការិយាល័យជាពិសេសនៅសង្កាត់ Nanshan និងសង្កាត់Bao’an។

លោក James Macdonald ប្រធានផ្នែកស្រាវជ្រាវសម្រាប់ប្រទេសចិននៅក្រុមហ៊ុន Savills បានអះអាងថា បើទោះបីជាតម្រូវការបច្ចេកវិទ្យាកំពុងកើនឡើង ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើឱ្យទីផ្សារមានតុល្យឡើងវិញក្នុងរយៈពេលខ្លីនៅឡើយនោះទេ។

លោកបានកត់សម្គាល់ថា អ្នកជួលមកពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាគ្របដណ្តប់ចំនួនតិចជាង៣០ភាគរយនៃតម្រូវការជួលសរុប។ការណ៍នេះដាក់កម្រិតលើសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងសម្ពាធ។

ការផ្គត់ផ្គង់នៅតែជាកត្តាសំខាន់ដែលកំណត់ស្ថានភាពទីផ្សារ។ ការិយាល័យថ្មីប្រហែល២,២៦លានម៉ែត្រការ៉េត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំនេះ ដែលបង្កើនស្តុកសរុបជិត១៨ភាគរយ។

នៅត្រីមាសទីមួយ ឆ្នាំ២០២៦ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានចុះកិច្ចសន្យាជួលការិយាល័យសរុបចំនួនប្រហែល២៥.០០០ម៉ែត្រការ៉េ រួមទាំងការពង្រីកទំហំការិយាល័យ និងការជួលថ្មី។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា នៅចុងត្រីមាសទី១ អត្រាការិយាល័យទំនេរកម្រិត A បានធ្លាក់ចុះមកត្រឹម២៥,៩ភាគរយ ដែលធ្លាក់ចុះ០,៥ភាគរយបើធៀបនឹងត្រីមាសទី៤ ឆ្នាំមុន៕ប្រភព: SCMP៕


ចែករំលែក