ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ (MoC) ជាមួយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TİKA) នៃសាធារណរដ្ឋតួកគី ដើម្បីគាំទ្រដល់ការស្ថាបនាផ្លូវបេតុងប្រវែង ១២០០ម៉ែត្រ នៅសហគមន៍នេសាទអង្គោល ខេត្តកែប។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអះធិបតីភាព លោកថេង ច័ន្ទសង្វារ និងលាង មុនីរិទ្ធ រដ្ឋលេខាធិាការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
យោងតាមព័ត៌មានពីក្រសួងដែនដីបានបញ្ជាក់ឲ្យដឹងថា គម្រោងនេះនឹងរួមចំណែកសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កែលម្អលទ្ធភាពចូលទៅកាន់សហគមន៍ ជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន និងគាំទ្រដល់ការអភិវឌ្ឍសក្ដានុពល អេកូទេសចរណ៍សហគមន៍នេសាទអង្គោល ប្រកបដោយចីរភាព៕







