គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅនៃក្រុងបាវិតកំពុង ដាក់ដំណើរការ

ចែករំលែក

ដោយៈ ម៉ាណា

    បាវិតៈ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ បាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់អនាម័យ និងបរិស្ថាន។

ហេដ្ឋារចនាសម្ព័ន្ធនេះ អភិវឌ្ឍន៍ឡើងដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមា សម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

គំរោងនេះជាជំនួយសប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី

(ADB) ក្នុងគោលដៅលើកកំពស់អនាម័យ និងបរិស្ថានកក្នុងទីក្រុង។

អនុគម្រោងនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី២០,៧ ហិកតា ដែលបានសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៦។

ទីលានទុកដាក់សំរាម ត្រូវបានរចនាឡើងជា៥រណ្តៅ ចែកជា៤ដំណាក់កាល ខណៈដែលគម្រោងស្ថិតក្នុងដំណាក់កាលទី១ ត្រូវសាងសង់ចំនួន ២រណ្តៅ អាចផ្ទុកសំរាមបានចំនួន៤២៧,០០០ ម៉ែត្រគូប សម្រាប់ប្រើប្រាស់រយៈពេល៦ឆ្នាំកន្លះ៕


ចែករំលែក