ដោយៈ ម៉ាលីនណា
ភ្នំពេញៈ អ្នកវិភាគបាននិយាយថា កម្ពុជាអាចទាក់ទាញវិនិយោគិនបានកាន់តែច្រើនបន្ទាប់ពីឆ្នាំ ២០៣០ ប៉ុន្តែវាអាស្រ័យលើថាតើប្រទេសនេះ ទទួលបានជោគជ័យ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជំនាញ អភិបាលកិច្ច និងទំនុកចិត្តអាជីវកម្មដែរឬទេ។
អ្នកវិភាគអន្តរជាតិភាគច្រើនជឿថា កម្ពុជានៅតែមានសក្តានុពលរយៈពេលវែងដ៏រឹងមាំ ដោយសារតែចំនួនប្រជាជនវ័យក្មេង ទីតាំងយុទ្ធសាស្ត្រអាស៊ាន និងកំណើនផលិតកម្ម។
ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានព្រមានផងដែរថា កំណែទម្រង់គឺមានសារៈសំខាន់ណាស់។
ហេតុអ្វីបានជាវិនិយោគិន អាចកើនឡើងបន្ទាប់ពីឆ្នាំ២០៣០?មានកត្តាអំណោយផលមួយចំនួនដូចជា
១. ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលកំពុងអភិវឌ្ឍន៍គម្រោងធំៗ ដែលកំពុងផ្លាស់ប្តូរការតភ្ជាប់របស់កម្ពុជា ដែលគំរោងទាំងនោះរួមមាន អាកាសយានដ្ឋានថ្មី
ផ្លូវល្បឿនលឿន ច្រករបៀងភស្តុភារកម្ម។ តំបន់សេដ្ឋកិច្ចពិសេស (SEZs) គម្រោងថាមពលកកើតឡើងវិញ។ កំពង់ផែ និងកំពង់ផែស្ងួតជាដើម។
អ្នកវិភាគនិយាយថា “ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ អាចកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងធ្វើឱ្យកម្ពុជាកាន់តែមានការប្រកួតប្រជែង សម្រាប់ការវិនិយោគលើការផលិត និងភស្តុភារកម្ម”។
២. ការផ្លាស់ប្តូរផលិតកម្មពីប្រទេសចិន
ក្រុមហ៊ុនសកលជាច្រើន កំពុងធ្វើពិពិធកម្មផលិតកម្មចេញពីប្រទេសចិនឆ្ពោះទៅរកប្រទេសអាស៊ាន ហើយកម្ពុជាទទួលបានអត្ថប្រយោជន៍ដោយសារតែ ទី១ ថ្លៃពលកម្មនៅតែទាបជាងប្រទេសថៃ និងវៀតណាម ទី២ ការចូលទៅកាន់ពាណិជ្ជកម្មអាស៊ាន និង RCEP
ទី៣ការកែលម្អតំបន់ឧស្សាហកម្ម។
ធនាគារពិភពលោក និងIMF សុទ្ធតែកត់សម្គាល់ថា ការនាំចេញផលិតផលឧស្សាហកម្ម នៅតែជាវិស័យមួយ ក្នុងចំណោមវិស័យខ្លាំងបំផុតរបស់កម្ពុជា។
៣. ចំនួនប្រជាជនវ័យក្មេង និងកំណើនទីក្រុង
កម្ពុជានៅតែមានកម្លាំងពលកម្មវ័យក្មេងច្រើន បើប្រៀបធៀបទៅនឹងប្រទេស ដែលមានវ័យចំណាស់ ដូចជា ប្រទេសថៃ ចិន ជប៉ុន និងកូរ៉េខាងត្បូង។
កម្ពុជានឹងទាក់ទាញវិស័យមួយចំនួនដូចជា រោងចក្រ ម៉ាកលក់រាយ អាជីវកម្មឌីជីថល អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន។

៤. យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល
កម្ពុជាមានគោលបំណងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
“យុទ្ធសាស្ត្រPentagonal” របស់រដ្ឋាភិបាលផ្តោតលើ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ដើមទុនមនុស្ស ការលើកទឹកចិត្តវិនិយោគ និងការធ្វើពិពិធកម្មឧស្សាហកម្ម។
៥. វិស័យដែលមានសក្តានុពលបន្ទាប់ពីឆ្នាំ ២០៣០
វិស័យដែលខ្លាំងបំផុតទំនងជារួមមាន ការដឹកជញ្ជូន សួន ឧស្សាហកម្ម ថាមពលកកើតឡើងវិញ កែច្នៃកសិ-ឧស្សាហកម្មទេសចរណ៍ មជ្ឈមណ្ឌលទិន្នន័យ លំនៅដ្ឋានទីក្រុងជុំវិញច្រករបៀងកំណើន និងទីក្រុងអាកាសយានដ្ឋានជុំវិញ អាកាសយានដ្ឋានអន្តរជាតិ Techo។
ទោះជាយ៉ាងណា ប្រទេសនេះនៅតែមានហានិភ័យធំៗមួយចំនួនដែលស្ថាប័នអន្តរជាតិ ក៏បានព្រមានអំពីចំណុចខ្សោយផងដែរ ដូចជាកំណែទម្រង់ច្បាប់យឺត ហានិភ័យនៃជម្លោះដីធ្លី ការអនុវត្តកិច្ចសន្យាខ្សោយ គម្លាតអប់រំ និងជំនាញ បំណុលគ្រួសារខ្ពស់ ការងើបឡើងវិញនៃតម្រូវការអចលនទ្រព្យខ្សោយ និងការពឹងផ្អែកលើទីផ្សារខាងក្រៅ។
កាលពីពេលថ្មីៗនេះ មូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF) បានព្រមានថា វិស័យអចលនទ្រព្យ និងសំណង់របស់ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងភាពងាយរងគ្រោះ។
ធនាគារពិភពលោកក៏បាននិយាយផងដែរថា ប្រទេសកម្ពុជាត្រូវការផលិតភាពខ្ពស់ និងអភិបាលកិច្ចកាន់តែប្រសើរឡើង ដើម្បីរក្សាកំណើនរយៈពេលវែង៕







