បណ្តា​អ្នក​វិនិយោគ​ងាក​ទៅ​រក​ឱកាស​ផ្នែក​ភស្តុ​ភារ​កម្ម​ ឧស្សាហកម្ម​ និង​លំនៅ​ឋាន​ក្នុង​ទីក្រុង​នៅ​តំបន់​អាស៊ាន​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលកំពុងផ្លាស់ប្តូរការវិនិយោគលើអចលនទ្រព្យនៅទូទាំងតំបន់អាស៊ាន។

បណ្តាវិនិយោគិនកំពុងផ្តោតលើផ្នែកដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដូចជា ភស្តុភារកម្ម អចលនទ្រព្យឧស្សាហកម្ម លំនៅឋាន និងបដិសណ្ឋារកិច្ច។

ក្នុងនោះ ប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនកំពុងទទួលបានអត្ថប្រយោជន៍ពីកំណើនផលិតកម្ម ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ការសិក្សានេះនេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ របស់សមាគមអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក (Aprea) ដោយផ្អែកលើការវិភាគពីក្រុមអ្នកជំនាញក្នុងឧស្សាហកម្ម អ្នកប្រឹក្សាយោបល់ និងអ្នកអភិវឌ្ឍន៍។

យោងតាមលោក Chris Marriott នាយកប្រតិបត្តិក្រុមហ៊ុន Savills ទទួលបន្ទុកតំបន់អាស៊ាន បានឱ្យដឹងថា ផ្នែកដឹកជញ្ជូន មជ្ឈមណ្ឌលទិន្នន័យ និងលំនៅឋានក្នុងទីក្រុងដែលមានតម្លៃសមរម្យ ត្រូវបានគេរំពឹងថា នឹងក្លាយជាគោលដៅទាក់ទាញវិនិយោគដ៏មានភាពធន់បំផុតនៅក្នុងតំបន់ក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ។

និន្នាការទាំងនេះកំពុងកើតឡើង ស្របពេលមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ ថ្លៃដើមលើការខ្ចីប្រាក់មានកម្រិតខ្ពស់ និងការព្រួយបារម្ភអំពីតម្លៃថាមពល អតិផរណា និងទំនុកចិត្តរបស់វិនិយោគិន។

លោក Marriott បានកត់សម្គាល់ថា ការបែកខ្ញែកគ្នាកាន់តែខ្លាំងនៃបរិយាកាសសកលលោក កំពុងជំរុញការផ្លាស់ប្តូរទីផ្សារអចលនទ្រព្យរយៈពេលវែងនៅតំបន់អាស៊ាន ដោយពង្រឹងចំណាប់អារម្មណ៍របស់វិនិយោគិនលើអចលនទ្រព្យ ដែលគាំទ្រដោយកំណើនសេដ្ឋកិច្ចក្នុងស្រុក និងពាណិជ្ជកម្មក្នុងតំបន់៕ប្រភព: Edgeprop៕


ចែករំលែក