រដ្ឋ​ និង​ក្រុម​ហ៊ុន Air Asia Cambodia​ ជម្រុញ​ការ​ផ្សព្វ​ផ្សាយ​សក្តានុពល​​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ  ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេចរណ៍កម្ពុជា (ក.ផ.ផ) និង ក្រុមហ៊ុន Air Aisa Cambodiaបានចុះអនុស្សរណយោគយល់គ្នា ដើម្បីជម្រុញវិស័យទេសចរណ៍កម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើង ដោយមានការចូលរួមពីលោកជំទាវ ឧកញ៉ា ស៊្រាត មុំសុភា សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើ​ញចូលរួមជាភ្ញៀវកិត្តិយសក្នុង ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងការអញ្ជើញចូលរួមពី លោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia និងមន្រ្តី ព្រមទាំងវិស័យឯកជនពាក់ព័ន្ធបានអញ្ជើញចូលរួមជាអធិបតី និងភ្ញៀវកិត្តិយសក្នុងពិធីនេះ។

គោលបំណងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការផ្សព្វផ្សាយបន្ថែម អំពីសក្តានុពលនៃគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាម នៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ៕


ចែករំលែក