ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេចរណ៍កម្ពុជា (ក.ផ.ផ) និង ក្រុមហ៊ុន Air Aisa Cambodiaបានចុះអនុស្សរណយោគយល់គ្នា ដើម្បីជម្រុញវិស័យទេសចរណ៍កម្ពុជា។
ពិធីចុះហត្ថលេខានេះធ្វើឡើង ដោយមានការចូលរួមពីលោកជំទាវ ឧកញ៉ា ស៊្រាត មុំសុភា សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ។
លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងការអញ្ជើញចូលរួមពី លោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia និងមន្រ្តី ព្រមទាំងវិស័យឯកជនពាក់ព័ន្ធបានអញ្ជើញចូលរួមជាអធិបតី និងភ្ញៀវកិត្តិយសក្នុងពិធីនេះ។

គោលបំណងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការផ្សព្វផ្សាយបន្ថែម អំពីសក្តានុពលនៃគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាម នៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ៕







