ដោយ យុទ្ធ
បាងកកៈ ភ្នាក់ងារសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងដែលមានដ្ឋាននៅប្រទេសថៃបានកែសម្រួលការអនុវត្តន៍ការផ្តល់ប្រាក់កម្ចីទៅដល់កន្លែងគម្រោងចំនួន ២០ នៅក្នុងប្រទេសជិតខាងដូចជា កម្ពុជា មីយ៉ាន់ម៉ា និងឡាវ។
ការកែសម្រួលការអនុវត្តន៍ក្នុងការផ្តល់ហិរញ្ញវត្ថុនឹងធ្វើឡើងដល់ទីកន្លែងជាជាងឱ្យការរង់ចាំសំណើរបស់ពួកគេក្នុងការទទួលបានហរិញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ប្រទេស។
-->
លោក Perames Vudthitornetiraks ប្រធានភ្នាក់ងារសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង បានថ្លែង ប្រាប់កាសែតបាងកកប៉ុស្តិ៍ថា គម្រោងទាំងនេះត្រូវបានគេរំពឹងថានឹងជួយភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។
លោក បាននិយាយថា គម្រោងនេះនឹងត្រូវបានប្រើដើម្បីកំណត់យុទ្ធសាស្ត្ររបស់ភ្នាក់ងារសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខនេះ។បណ្តាប្រទេសនៅជិតខាងនឹងស្នើឱ្យមានការផ្តល់មូលនិធិដល់គម្រោងរបស់ខ្លួនពីភ្នាក់ងារសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។
ការស្ទង់មតិមន្ត្រី និងក្រុមហ៊ុនរដ្ឋនៃភ្នាក់ងារសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងនៅក្នុងខេត្តព្រំដែនចំនួន ១០ដើម្បីស្វែងរកគម្រោងណាមួយនៅក្នុងប្រទេសជិតខាងដែលនឹងផ្តល់ប្រយោជន៍ដល់តំបន់ព្រំដែនរបស់ថៃ។
លោក Perames បាននិយាយថា ការស្ទង់មតិនេះត្រូវបានប្រើដើម្បីកំណត់ផែនការក្នុងការពង្រីកទីតាំងហិរញ្ញវត្ថុ។ លោក បានបន្តថា ភ្នាក់ងារនឹងចាប់ផ្តើមជាមួយនឹងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាបដល់កម្ពុជា និងឡាវ៕