ម៉ាតជាង​៦០០ទីតាំង​បាន​ដាក់​តាំង​បង្ហាញ​លក់​ផលិតផល​ខ្មែរ​ហើយ​

ចែករំលែក

    ដោយៈ ចំណាន

    ភ្នំពេញៈ គិតមកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិ​ជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង៦០០ទីតាំង។

“យុទ្ធនាការផលិតផលជាតិ #MadeInCambodia”​ គឺជាយុទ្ធ​នាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី “ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!”។

យុទ្ធនាការនេះ រៀបចំឡើងរយៈពេល១សប្តាហ៍ ក្នុង១ខែ រយៈពេល១ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិត​ផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស៕


ចែករំលែក