ដោយៈ ចំណាន
កណ្តាលៈជាមួយនឹងផែនការឆ្ពោះទៅមុខ ប្រកបដោយចក្ខុវិស័យ គំរោងទីក្រុងVictoria Parkបាននិងកំពុងត្រៀមបញ្ចប់ការសាងសង់Showroom & Car Park ដើម្បីស្វាគមន៍អតិថិជនជាតិ និងអន្តរជាតិ។
គំរោងស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល គំរោងនេះនឹងរួមបញ្ចូលនូវអាគារពាណិជ្ជកម្មចម្រុះ ខុនដូ ផ្សារទំនើប អាគារការិយាល័យ សណ្ឋាគារ អាគារការិយាល័យ និងដីឡូត័៍វីឡា ដែលមានទំហំចាប់ពី២០ គុណនឹង៣០ម៉ែត្រ។
លោកបណ្ឌិតតេង រិទ្ធីនាយកប្រតិបត្តិគំរោងVictoria Parkបានមានប្រសាសន៍ឲ្យដឹងថា ការទិញដីឡូត៍នាពេលនេះ អតិថិជននឹងមានជម្រើសច្រើន និងតម្លៃល្អ អាចអាចទទួលបានផលចំណេញខ្ពស់ ប៉ុន្តែនៅពេលគំរោងដំណើរការពេញលេញ ទីផ្សារនឹងមានភាពប្រែប្រួល តម្លៃនឹងមានភាពប្រែប្រួលផងដែរ។
លោកបណ្ឌិតបានបន្តថា “យើងអភិវឌ្ឍន៍កូនទីក្រុងនេះ ជាមួយគុណតម្លៃ ប្រែក្លាយតំបន់នេះជា Central Business development (CBD) ជាមួយការសម្លឹងទៅកាន់អនាគត ប្រកបដោយសុទិដ្ឋិនិយមមួយ ដែលផ្តោតលើការរស់នៅបែបស៊ីវិល័យ និងប្រណីតភាព”។

នៅឆ្នាំ២០៣០ ទីក្រុងតាខ្មៅនឹងមានមនុស្សរស់នៅកើនដល់ប្រមាណ១០ម៉ឺននាក់ ឬច្រើនជាងនេះ និងមានមនុស្សចេញចូល ឆ្លងកាត់ប្រមាណ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ នឹងធ្វើឲ្យទីក្រុងនេះកាន់តែមានសភាពរសរវើក និងបណ្តុំដោយអាជីវកម្ម ជាមួយនឹងអំណាចនៃការទិញកើនឡើង។
លោកបណ្ឌិតតេង រិទ្ធីបានបន្តថា យើងអភិវឌ្ឍន៍ដោយជ្រើសរើសអតិថិជន ព្រោះគំរោងដីឡូត៍ខ្នាតវីឡារបស់យើង នឹងមានផ្លូវមេធំ ទំហំ២៥ម៉ែត្រទទឹង និងផ្លូវរណបទំហំ១៥ម៉ែត្រ ដែលផ្តល់ឲ្យអ្នករស់នៅមានផាសុខភាព និងមានលក្ខខ័ណ្ឌជីវិតស្រស់បំព្រង។
លោកបន្ថែមថា “យើងលក់ដីវីឡា ដែលមិនអនុញ្ញាត្តឲ្យអ្នកទិញ សាងសង់ឃ្លាំង ឬរោងចញ្ចឹមគោ ចិញ្ចឹមមាន់ ទាឡើយ ប៉ុន្តែយើងផ្តល់ជម្រើសម៉ូតវីឡាប្រណីតៗជាច្រើន ជាមួយនឹងតម្លៃនៃការសាងសង់សមរម្យ និងប្រកបដោយគុណភាពខ្ពស់”។
អតិថិជន អាចទំនាក់ទំនងលេចខទូរស័ព្ទ និងតេឡេក្រាម០៨៦ ៤៨ ៥៥៦៦៕








