ដោយៈ ចំណាន
ព្រះសីហនុៈ អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតកាលពីចុងសប្តាហ៍មុន បានចុះពិនិត្យដំណើរការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ISI SEZនៅខេត្តព្រះសីហនុ។
វឌ្ឍនភាពមូលដ្ឋានគ្រិះដ៏រឹងមាំ នៃតំបន់សេដ្ឋកិច្ចពិសេស ISI SEZ ដើម្បីគាំទ្រដល់ដៃគូអាជីវកម្មរបស់យើង។
យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់ISI GROUP មាបានបង្ហាញនូវមោទនភាព ក្នុងការបង្ហាញនូវវឌ្ឍនភាពនៃការសាងសង់ផ្លូវ ស្ថានីយអគ្គិសនី ប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងទឹកស្អាត ក៏ដូចជាប្រព័ន្ធប្រើប្រាស់សំខាន់ៗទៀតផងដែរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ។
ការសាងសង់ទាំងអស់នេះ ធ្វើឡើងក្រោមការការប្តេជ្ញាចិត្តរបស់ ISI GROUP ក្នុងការនាំយកមកនូវសមត្ថភាពឧស្សាហកម្មតម្លៃបន្ថែមមកកាន់រោងចក្រ និងអាជីវកម្មដៃគូរបស់យើងក្នុងប្រទេសកម្ពុជា ដែលតម្រូវការលើភាពងាយស្រួលក្នុងដឹកជញ្ជូន ចង្វាក់ផលិតកម្ម ស្ថិរភាពប្រតិបត្តិការ និងអគ្គិសនី បានក្លាយទៅជាចលករដ៏សំខាន់មួយ ដើម្បីឱ្យការអភិវឌ្ឍរបស់ពួកគាត់កាន់តែឈានទៅមុខ៕







