ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងពីវិស័យឯកជនបានបើកកិច្ចប្រជុំក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ក្រុម “ច” នៃដៃគូពិភាក្សាការងារជាមួយវិស័យឯកជន។
កិច្ចប្រជុំកាលពីសប្តាហ៍មុន បានពិភាក្សាលើលើបញ្ហាប្រឈម ដែលបានស្នើឡើងដោយផ្នែកឯកជន តាមរយៈការសម្របសម្រួល ពីសភាពាណិជ្ជកម្មកម្ពុជា (សភពណ) ក្រោមអធិបតីភាព លោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (ក្រុម “ច”) និងសហប្រធាន ឧកញ៉ា បណ្ឌិត ឈិន កេន សមាជិកសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលម្អិត លើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា ក្នុងកម្រិតបច្ចេកទេស ដោយមានសមាសភាពអញ្ជើញ ចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមដឹកជញ្ជូនទំនិញ CAMTA តំណាងសមាគមន៍ភស្តុភារកម្មកម្ពុជាCLA តំណាងក្រសួងមហាផ្ទៃ តំណាងអគ្គនាយកដ្ឋាពន្ធដារ និងតំណាងរដ្ឋបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំកម្រិតបច្ចេកទេសនេះ បានដោះស្រាយបញ្ហាប្រឈមចំនួន១១ ក្នុងចំណោម១៣ ដែលលើកឡើងដោយផ្នែកឯកជន ហើយចំណែកបញ្ហាប្រឈមចំនួន២ទៀត នឹងត្រូវដោះស្រាយនៅក្នុងកម្រិតថ្នាក់ដឹកនាំ៕







