រំលឹក​ឡើងវិញ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​៣៧​ខ្សែ​នៅ​ក្រុងព្រះសីហនុ​

ចែករំលែក

ដោយៈ ចំណាន

    ព្រះសីហនុៈ ក្រុងព្រះសីហនុជាក្រុងជាប់សមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែយ៉ាងខ្វាត់ខ្វែង ដែលបាននិងកំពុងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន សម្រួលលំហូរចរាចរណ៍។

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានរួមចំណែកទាក់ទាញទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានភាពសុខដុមក្នុងសង្គម។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុប៨៤គីឡូម៉ែត្រ និងមានផ្ទៃក្រឡាសរុប១,៤៧០,៥១១ម៉ែត្រការ៉េ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ជាសមិទ្ធផលដែលកើតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ៕


ចែករំលែក