ដោយ៖ វុត្ថា
ភ្នំពេញ៖ កំនើនសេដ្ឋកិច្ច និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជាផ្នែកមួយមិនអាចបដិសេធបាន ទាក់ទងនឹងកំនើនយានយន្តដែលសម្រេចបាន១៦ភាគរយជារៀងរាល់ឆ្នាំនៅកម្ពុជា។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកតូ ចាន់កុសល បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យនាព្រឹកថ្ងៃទី១៨ ធ្នូនេះថា កំណើនយានយន្ត ក្នុប្រទេសកម្ពុជា បានកើនឡើងប្រមាណ១៦ភាគរយក្នុងមួយឆ្នាំៗ ជារៀងរាល់ឆ្នាំ។ ការកើនឡើងនេះឆ្លុះបញ្ចាំងពីកំរិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ មានសេដ្ឋកិច្ចរីកចម្រើន ដែលបណ្តាលឲ្យមានលទ្ធភាពទិញ យានយន្តជិះស្ទើរគ្រប់ផ្ទះ។លោកបន្តថា “ក្នុងមួយឆ្នាំកើនឡើង១៦ភាគរយ ដោយសារកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ យើងឥឡូវមានការរីកចម្រើន មធ្យោបាយកើនបង្ហាញពីកម្រិតជីវភាពរបស់ប្រជាជន ដែលគាត់មានការរីកចម្រើន បើអត់រីកចម្រើនគាត់មានលទ្ធភាពឯណាទៅទិញម៉ូតូឡានបានទេ មិនចឹង?។
-->
លោកតូ ចាន់កុសលបានបន្តថា ក្រសួងបានចុះបញ្ជីយានយន្តមកដល់ពេលនេះ មានប្រមាណប្រមាណជាង៤លានគ្រឿងទាំងម៉ូតូ និងឡាន។ តែចំនួននេះមិនត្រូវទាំងអស់នោះឡើយព្រោះថា មានយានយន្តខ្លះខូចខាត ហើយត្រូវបានបោះចោល តែនៅពេលនេះ ក្រសួងកំពុងរិះរកវិធី ដើម្បីកាត់កងធ្វើយ៉ាងណាអោយតួលេខនេះត្រឹមត្រូវ។
លោក កែវ សម្បតិ្ត អគ្គនាយករងពន្ធដារ បានថ្លែងថា ចំណូលពីការបង់ពន្ធយានយន្តប្រមាណ២២៩ពាន់លានរៀល ដែលស្មើនឹង៥៧លានដុល្លារសម្រាប់ឆ្នាំ ២០១៧ ដោយក្នុងនោះមានរថយន្តចុះបញ្ជីថ្មីមានប្រមាណជាង៦៨,០០០គ្រឿង នឹងថយន្តដែលមកបង់ពន្ធ ប្រមាណជា៤៨ម៉ឺនគ្រឿង និងយានយន្តដែលមិនទាន់ទៅបង់ពន្ធប្រមាណជាង៣ម៉ឺនគ្រឿង។លោកបន្តថា កាលពីឆ្នាំ២០១៦មានយាយន្តប្រមាណ៤៥ម៉ឺនគ្រឿង បានចូលមកបង់ពន្ធ ដែលបានកើនឡើងលើសផែនការប្រមាណជា២៣ភាគរយក្នុងឆ្នាំ ២០១។
លោកបន្ថែមថា នៅពេលដែលមានប្រព័ន្ធចុះបញ្ជីទំនើប អគ្គនាយកដ្ឋានពន្ធដារនឹងអាចប្រមូលពន្ធបានច្រើនជាងនេះ ព្រោះពេលនោះអាចចាប់ផាកពិន័យអ្នកដែលប្រើប្រាស់យានយន្តទាំងនោះ ដែលមិនចូលខ្លួនមកបង់ពន្ធដោយសារប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ បានកំណត់អាស័យដ្ឋានរបស់អ្នកប្រើសប្រាស់ជាក់លាក់ និងមានកាត់ឈ្មោះបានត្រឹមត្រូវ។
កាលពីឆ្នាំ២០១៦កន្លងទៅអគ្គនាយកពន្ធដារ បានចាប់យានយន្តប្រមាណជាង២គ្រឿងឲ្យមកចូលខ្លួនបង់ពន្ធ៕


