យានយន្ត​កើនឡើង១៦ភាគរយ​ធ្វើ​ឲ្យ​យានយន្ត​កើន​ដល់៤លាន​គ្រឿង

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ កំនើនសេដ្ឋកិច្ច និង​ការកើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ជា​ផ្នែក​មួយ​មិនអាច​បដិសេធ​បាន ទាក់ទង​នឹង​កំនើន​យានយន្ត​ដែល​សម្រេចបាន១៦ភាគរយ​ជា​រៀងរាល់ឆ្នាំ​នៅ​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​តូ ចាន់​កុសល បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​នា​ព្រឹក​ថ្ងៃទី១៨ ធ្នូ​នេះ​ថា កំណើន​យានយន្ត    ក្នុ​ប្រទេស​កម្ពុជា បាន​កើនឡើង​ប្រមាណ១៦ភាគរយ​ក្នុងមួយឆ្នាំៗ ជា​រៀងរាល់ឆ្នាំ។ ការកើនឡើង​នេះ​ឆ្លុះបញ្ចាំង​ពី​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ មាន​សេដ្ឋកិច្ច​រីកចម្រើន ដែល​បណ្តាល​ឲ្យ​មានលទ្ធភាព​ទិញ យានយន្ត​ជិះ​ស្ទើរ​គ្រប់​ផ្ទះ។លោក​បន្តថា “ក្នុង​មួយឆ្នាំ​កើនឡើង១៦ភាគរយ ដោយសារ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ យើង​ឥឡូវ​មានការ​រីកចម្រើន មធ្យោបាយ​កើន​បង្ហាញ​ពី​កម្រិតជីវភាព​របស់​ប្រជាជន ដែល​គាត់​មានការ​រីកចម្រើន បើ​អត់​រីកចម្រើន​គាត់​មានលទ្ធភាព​ឯណា​ទៅ​ទិញ​ម៉ូតូ​ឡាន​បានទេ មិន​ចឹ​ង?។

លោក​តូ ចាន់​កុសល​បាន​បន្តថា ក្រសួង​បាន​ចុះបញ្ជី​យានយន្ត​មកដល់ពេលនេះ មាន​ប្រមាណ​ប្រមាណ​ជាង៤លាន​គ្រឿង​ទាំង​ម៉ូតូ និង​ឡាន។ តែ​ចំនួន​នេះ​មិនត្រូវ​ទាំងអស់​នោះឡើយ​ព្រោះថា មាន​យានយន្ត​ខ្លះ​ខូចខាត ហើយ​ត្រូវបាន​បោះចោល តែ​នៅពេលនេះ ក្រសួង​កំពុង​រិះរក​វិធី ដើម្បី​កាត់កង​ធ្វើយ៉ាងណា​អោយ​តួលេខ​នេះ​ត្រឹមត្រូវ។

លោក កែវ ស​ម្ប​តិ្ត អគ្គនាយករង​ពន្ធដារ បាន​ថ្លែងថា ចំណូល​ពី​ការបង់ពន្ធ​យានយន្ត​ប្រមាណ២២៩ពាន់​លាន​រៀល ដែល​ស្មើនឹង៥៧លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៧ ដោយ​ក្នុងនោះ​មាន​រថយន្ត​ចុះបញ្ជី​ថ្មី​មាន​ប្រមាណ​ជាង៦៨,០០០គ្រឿង នឹង​ថយ​ន្ត​ដែល​មក​បង់ពន្ធ ប្រមាណ​ជា៤៨ម៉ឺន​គ្រឿង និង​យានយន្ត​ដែល​មិនទាន់​ទៅ​បង់ពន្ធ​ប្រមាណ​ជាង៣ម៉ឺន​គ្រឿង។លោក​បន្តថា កាលពី​ឆ្នាំ២០១៦មាន​យាយ​ន្ត​ប្រមាណ៤៥ម៉ឺន​គ្រឿង បាន​ចូលមក​បង់ពន្ធ ដែល​បាន​កើនឡើង​លើស​ផែនការ​ប្រមាណ​ជា២៣ភាគរយ​ក្នុង​ឆ្នាំ ២០១។

លោក​បន្ថែមថា នៅពេល​ដែលមាន​ប្រព័ន្ធ​ចុះបញ្ជី​ទំនើប  អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​អាច​ប្រមូល​ពន្ធ​បាន​ច្រើនជាង​នេះ ព្រោះ​ពេលនោះ​អាច​ចាប់​ផាកពិន័យ​អ្នក​ដែល​ប្រើប្រាស់​យានយន្ត​ទាំងនោះ ដែល​មិន​ចូលខ្លួន​មក​បង់ពន្ធ​ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ បានកំណត់​អាស័យដ្ឋាន​របស់​អ្នក​ប្រើស​ប្រាស់​ជាក់លាក់ និង​មាន​កាត់ឈ្មោះ​បាន​ត្រឹមត្រូវ។

កាលពី​ឆ្នាំ២០១៦កន្លងទៅ​អគ្គនាយក​ពន្ធដារ បាន​ចាប់​យានយន្ត​ប្រមាណ​ជាង២គ្រឿង​ឲ្យ​មក​ចូលខ្លួន​បង់ពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here