ក្នុងចំណោមសម្ព័ន្ឋសណ្ឋាគារអន្តរជាតិនាៗដែលបានកំពុងពង្រីកអាជីវកម្មរបស់ខ្លួនឈានចូលទីផ្សារកម្ពុជា ក្រុមហ៊ុន H World អាស៊ីប៉ាស៊ីហ្វិក បានក្លាយខ្លួនជាសម្ព័ន្ឋសណ្ឋាគារអន្តរជាតិឈានមុខគេដ៏ឆាប់រហ័សមួយក្នុងចំណោមបណ្តាសម្ព័ន្ឋសណ្ឋាគារអន្តរជាតិដទៃ ប្រកបដោយការវឌ្ឍនភាពនៃទ្រង់ទ្រាយ និងកេរិ៍្តឈ្មោះក្នុងទីផ្សារនាពេលបច្ចុប្បន្ន តាមរយៈបទដ្ឋានរចនាបថផលិតផលដ៏ឆ្នើមនៃសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន សមត្ថភាព ភាពឈានមុខនៃថ្លៃដើមស្ថាបនាដែលនាំមកនូវការដាក់អោយដំណើការយ៉ាងឆាប់រហ័ស បណ្តុំនៃម៉ាកសញ្ញាដែលពេញលេញ និងការពង្រីកខ្លួនតាមបណ្តាទីក្រុងនាៗក្នុងតំបន់ ក៏ដូចជាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការកោតសសើរពីសំណាក់អតិថិជន។

បើយើងក្រឡេកមើលចង្វាក់នៃការពង្រីកខ្លួនរបស់បណ្តាសម្ព័ន្ឋសណ្ឋគារអន្តរជាតិធំៗនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន ធៀបនឹងម៉ាកសញ្ញាអន្តរជាតិចាស់ទុំជាច្រើនដែលបានពង្រីក ខ្លួនចូលក្នុងទីផ្សារនៃប្រទេសនេះកាលពីច្រើនឆ្នាំមុននោះ H World អាស៊ីប៉ាស៊ីហ្វិកទើបបាន សម្ពោធដាក់អោយដំណើការនូវសណ្ឋាគារទីមួយរបស់ខ្លួននៅកម្ពុជាកាលពីចុងឆ្នាំ២០២៤ មានឈ្មោះថា Maxx Phnom Penh Downtown ដោយរយះពេលឈានជើងចូលទីផ្សារកម្ពុជា មិនយូរប៉ុន្មានក្រោយមក ពោលគឺមិនដល់ពីរឆ្នាំបន្ទាប់ H World អាស៊ីប៉ាស៊ីហ្វិកបានដាក់ អោយដំណើការសណ្ឋាគារក្រោមចំណុះខ្លួនចំនួន៤ទៀត ក្នុងទីក្រុងធំៗ៣នៅកម្ពុជាប្រកបដោយស្ថិរភាព ហើយមានគម្រោងចំនួន៦ផ្សេងទៀតបានចុះកិច្ចព្រៀមព្រៀងនិងកំពុងត្រូវបាន សាងសង់ ទ្រង់ទ្រាយនៃការអភិវឌ្ឍន៍អាជីវកម្មនឹងឈានដល់១០គម្រោងក្នុងតំបន់នា ឆ្នាំ២០២៧។ H World អាស៊ីប៉ាស៊ីហ្វិកប្រើពេលត្រឹមតែ២ឆ្នាំ ក្នុងការអភិវឌ្ឍន៍ខ្លួនមិនត្រឹមតែ ចាប់ពីចំណុចសូន្យប៉ុណ្ណោះទេ ថែមទាំងតាមទាន់ និងលើសពីជំហ៊ាននៃការអភិវឌ្ឍន៍ជាង ២០ឆ្នាំរបស់បណ្តាម៉ាកសញ្ញាអន្តរជាតិដទៃជាច្រើននៅទីផ្សារក្នុងស្រុក ដោយសម្រេចបាននូវភាពឈានមុខដ៏ឆាប់រហ័ស។
ការពង្រីកអាជីវកម្មក្នុងទីក្រុងគន្លឹះ៣ធំៗក្នុងតំបន់ទាំងមូល ជាមួយនឹងគម្រោងដែលបានដាក់អោយដំណើការគ្របដណ្តប់លើលទ្ធភាពចំណាយគ្រប់កម្រិត
គិតចាប់ពីឈានជើងចូលទីផ្សារកម្ពុជា H World អាស៊ីប៉ាស៊ីហ្វិកបង្កើតនូវបណ្តុំម៉ាកសញ្ញា ច្រើនកម្រិតសម្រាប់ការអភិវឌ្ឍន៍ខ្លួននៅទីផ្សារក្នុងស្រុក ជាមួយនឹងប្រភេទទីផ្សារនៃគោល ដៅធ្វើដំណើរសម្បូរបែប លក្ខណៈពិសេសជាច្រើននៃផលិតផលវិនិយោគិនជាច្រើនចូលរួម។ល។ ដែលបង្កើតបានជាទម្រង់នៃការអភិវឌ្ឍន៍មួយមានឈ្មោះថា “ភាពសម្បូរបែបទាំង៤” ដែលបានទម្លុះដែនកំណត់នៃម៉ាកសញ្ញាអន្តរជាតិភាគច្រើនដែលត្រឹមតែចាក់ឬសនៅរាជធានី ភ្នំពេញតែមួយ។
សណ្ឋាគារក្រោមចំណុះ៤កន្លែងដែលមានលក្ខណៈចាស់ទុំ បង្កើតបានជាទម្រង់អាជីវកម្ម នៅទីតាំងជាក់ស្តែង
- សណ្ឋាគារ Maxx Phnom Penh Downtown៖ សណ្ឋាគារក្រោមចំណុះ H World ដែលបើកដំណើការដំបូងគេនៅកម្ពុជាកំណត់ជំហផលិតផលលក្ខណៈប្រណិតកម្រិត ស្រាល តាមបែបអ៊ីតាលីដែលផ្តោតលើទស្សនិកិច្ចឆ្លងប្រទេសនៃធុរកិច្ចជនចិន ដោយ រក្សាបាននូវស្ថេរភាព អាជីវកម្មរយៈពេលវែង ជាករណីជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងពី ប្រសិទ្ធភាពប្រតិបត្តិការ និងភាពឈានមុខនៃថ្លៃដើមនៃយុទ្ធសាស្ត្ររបស់ H World និងជាគំរូដែលអ្នកវិនិយោគអាចធ្វើ ទស្សនកិច្ចសិក្សានៅទីតាំងផ្ទាល់ផងដែរ។

- សណ្ឋាគារ Ji Hotel Phnom Penh Downtown៖មានទីតាំងនៅតំបន់រដ្ឋបាល និង ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ តាមរយៈបែបបទម៉ាកសញ្ញានៃមនុស្សសាស្ត្រ និងវប្ប ធម៍ភាគខាងកើត ទទួលបដិសណ្ឋារកិច្ចធុរកិច្ចជនចិនធ្វើទស្សនកិច្ចសិក្សា និងដំណើ ទស្សនិច្ចកិច្ចពាណិជ្ជកម្ម ដោយប្រើប្រាស់នូវលក្ខណៈពិសេសផលិតផលដ៏លេចធ្លោ ជំនាន់ទី៥.០ មានឈ្មោះថា “ផ្ការីកគ្រប់រដូវ” គួបផ្សំនឹងកេរ្តិ៍ឈ្មោះម៉ាកសញ្ញាដ៏រឹងមាំ ជាទំនួលខុសត្រូវរបស់ផលិតផល H World នៅកម្ពុជា។

- សណ្ឋាគារអ៊ីនធើស៊ីធី៖ បង្កើតបែបបទអាជីវកម្មដែលផ្តល់បន្ទប់ស្នាក់នៅជាលក្ខណៈ សណ្ឋាគារ និងបន្ទប់ខុនដូជួលរយៈពេលវែង បំពេញតម្រូវការតាំងទីលំនៅរបស់ធុរ កិច្ចជនបានចំគោលដៅ។ មានទីតាំងស្ថិតនៅតំបន់សក្តានុពេលតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ជាសណ្ឋាគារអ៊ីនធើស៊ីធីដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក និងជាសណ្ឋគារដែល តំណាងទីផ្សារមធ្យមទៅខ្ពស់នៅកម្ពុជាផងដែរ។

- សណ្ឋាគារ Steigenberger Hotel Phnom Penh៖ ម៉ាកសញ្ញាសណ្ឋាគារប្រណិតដំ បូងគេបង្អស់របស់សម្ព័ន្ធ
H World នៅអាស៊ីអាគ្នេយ៍ មានទីតាំងស្ថិតនៅជាន់លើ បង្អស់នៃអគារ Morgan Tower កោះពេជ្រ ដែលមានអំណោយផលនៃទេសភាព ស្រស់ត្រកាលទន្លេរមេគង្គ និងអគារបណ្តាអគារនាៗជានិមិត្តរូបនៃទីក្រុង បំពាក់ ទៅដោយទីធ្លាទទួលភ្ញៀវ ទទួលទានអាហារ និងលំហែកាយលំដាប់កំពូល ភ្ជាប់មកជា មួយនូវម៉ាកសញ្ញាសណ្ឋាគារប្រណិតរបស់អ៊ីតាលីដែលមានអាយុកាលជាងរយឆ្នាំ បង្កើតបានជានិមិត្តសញ្ញានៃផលិតផលប្រណិតនៅកម្ពុជា។

គម្រោងទាំង៦ដែលបានចុះកិច្ចព្រមព្រៀងនិងកំពុងត្រូវបានស្ថាបនា នឹងដាក់អោយដំណើ ការជាបន្តបន្ទាប់ក្នុងពេលពីរឆ្នាំ
- គម្រោងធំៗ៤នៅរាជធានីភ្នំពេញ គ្របដណ្តប់នូវចរាចរណ៍ ទេសភាពទន្លេ និងប្រណិតភាព ភាពគ្រប់ជ្រុងជ្រោយ
សណ្ឋាគារហាន់ធីងភ្នំពេញលើមហាវិថីសម្តេចតេជោ ហ៊ុន សែន គ្រោងនឹងសម្ពោធនារដូវ កាលទី៤នៃឆ្នាំ២០២៦ គ្របដណ្តប់លើលំហូរភ្ញៀវធ្វើដំណើតាមបណ្តាមហាវិថីសំខាន់ៗ នាៗទៅកាន់បណ្តាតំបន់ឧស្សាហកម្មនាៗជាប្រចាំ ស្រូបយកអតិថិជនដែលមានតម្រូវការ ធ្វើដំណើទស្សនកិច្ចពាណិជ្ជកម្មនៅតំបន់ជុំវិញយ៉ាងចំគោលដៅ។
សណ្ឋាគារ Ji Hotel អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដំណើការនារដូវកាលទី ១ក្នុងឆ្នាំ២០២៧ សណ្ឋាគារមានទីតាំងគៀកនឹងអគាររង់ចាំឡើងយន្តហោះនៃអាកាស យានដ្ឋាន ជាទីតាំងអាទិភាពនៃបណ្តាញចរាចរណ៍នាអាកាសយន្តថ្មីមួយនេះ ដែលបម្រើ ដល់តម្រូវការទស្សកិច្ចសិក្សាពាណិជ្ជកម្មអន្តរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិដែលធ្វើ ដំណើមកក្នុងប្រទេស។
សណ្ឋាគារ Ji Hotel ឆ្នេរទន្លរមេគង្គភ្នំពេញ គ្រោងដំណើការក្នុងឆ្នាំ២០២៧ អំណោយផលទេសភាពល្អឯកនៃទន្លេរមគង្គ គៀកនឹងរមណីយដ្ឋានសំខាន់ៗដូចជាមាត់ ទន្លេរ ព្រះបរមរាជវាំង និងវត្តភ្នំ ស្របនឹងតម្រូវការនៃការធ្វើទស្សនកិច្ចពាណិជ្ជកម្ម ក៏ដូច ជាបទពិសោធន៍លំហែកាយនៃទេសចរណ៍វប្បធម៍។
សណ្ឋាគារ និងខុនដូ Maxx Phnom Penh រតនាផ្លាហ្សា គ្រោងដំណើការនៅរដូវកាលទី ៤ ឆ្នាំ២០២៦ មានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្មសក្តាពុលនៃជនជាតិចិន កំណត់ជំហ ផលិតផលជាប្រភេទសណ្ឋាគារ និងខុនដូបំពាក់នូវសេវាកម្មបដិសណ្ឋការកិច្ចនៅក្នុងអ គារតែមួយទទួលបដិសណ្ឋារកិច្ចចំគោលដៅ សម្រាប់ទស្សនកិច្ចពាណិជកម្មរបស់ជន ជាតិចិន ក៏ដូចបេសកជនបរទេសដែលស្នាក់នៅរយៈពេលវែង។
- គម្រោងទេសចរណ៍វប្បធម៍នៅសៀមរាប
សណ្ឋាគារ Maxx Siem Reap Downtown គ្រោងនឹងសម្ពោធនៅឆ្នាំ២០២៧ ស្រូបយកកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ និងអាស៊ីអាគេ្នយ៍័ ដែលមកទស្សនា និងស្នាក់នៅបម្រើដល់ភ្ញៀវទេសចរណ៍ និងអតិថិជនសម្រាកលំហែលំដាប់ខ្ពស់ តាមរយៈប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក។
- គម្រោងឆ្នេរសមុទ្រខេត្តព្រះសីហនុ
សណ្ឋាគារអ៊ីនធើស៊ីធីខេត្តព្រះសីហនុ គ្រោងនឹងសម្ពោធនារដូវកាលទី៣ឆ្នាំ២០២៦ មានទីតាំងស្ថិតនៅតំបន់កណ្តាលក្រុងព្រះសីហនុ បំពេញតម្រូវការត្រួតគ្នានៃពាណិជ្ជ កម្ម និងការសម្រាកលំហែមាត់ឆ្នេរ។
កំលាំងចលករពីរជម្រុញក្នុងពេលតែមួយរួមមានគ្រប់ម៉ាកសញ្ញាក្រោមចំណុះពង្រីកខ្លួនទៅប្រទេសស្របគ្នា + សង្វាក់ផ្គត់ផ្គង់សាកល បង្កើតបានជាឧត្តមភាពសំខាន់នៃការពង្រីកសាខា ដោយប្រសិទ្ធភាពខ្ពស់
H World ផ្អែកលើការពង្រីកខ្លួនទៅក្រៅប្រទេសដោយសមត្ថភាពចំបងពីរដើរទន្ទឹមគ្នា រួមមានបង្គុំនៃ តម្លៃភ្ជាប់ជាមួយម៉ាកសញ្ញា + សង្វាក់លទ្ធកម្មជាសាកល អាចដោះស្រាយនូវ បញ្ហាចំបងៗបីស្របពេលគ្នា រួមមានការបំពេញតម្រូវការក្នុងការស្ថាបនានិងដំណើការគម្រោង រយៈពេលនៃរៀបចំ ថ្លៃដើមនៃប្រតិបត្តិការ និងជាគន្លឹះគាំទ្រដ៏សំខាន់ផងដែរដែលនាំអោយ សម្ព័ន្ធមួួយនេះឈានជើងចូលទីផ្សារកម្ពុជាត្រឹមតែ២ឆ្នាំហើយអាចតាមទាន់និងលើសពីម៉ាក សញ្ញាលោកខាងលិចជាច្រើនដែលមានវត្តមាននៅកម្ពុជារាប់សិបឆ្នាំ។
ពីជ្រុងនៃម៉ាកសញ្ញា H World អាស៊ីប៉ាស៊ីហ្វិកគ្របដណ្តប់លើទីផ្សារពីកម្រិតមធ្យមរហូតដល់ ប្រណិត ហាន់ធីង, Ji Hotel Orange Hotel, អ៊ីនធើស៊ីធី, Maxx, Steigen Berger បានពង្រីកខ្លួនទៅក្រៅប្រទេសក្នុងពេលតែមួយ អាចបំពេញនូវតម្រូវការសម្រាប់ សួនឧស្សាហ កម្ម ការគ្រប់គ្រងអគាររដ្ឋបាលនិងពាណិជ្ជកម្ម បណ្តាញអាកាសយាន្តដ្ឋាន តំបន់ទេសចរណ៍ ជាប់មាត់ទឹក និងអគារពហុបំណងលំដាប់ខ្ពស់ជាដើម។ល។ អាចដំណើការម៉ាកសញ្ញាជា ច្រើនក្រោមចំណុះក្នុងទីក្រុងតែមួយស្របពេលគ្នា ដែលអាចពង្រីកលទ្ធភាពនៃកិច្ចសហការជា មួយបណ្តាសេវាកម្មគ្រប់គ្រងអគារនាៗ។
ពីជ្រុងនៃសង្វាក់ផ្គត់ផ្គង់ សម្ព័ន្ធបានស្រាវជ្រាវបង្កើតនូវថ្នាលលទ្ធកម្មជាសាកលផ្ទាល់ ខ្លួន ផ្សារភ្ជាប់រវាងប្រភពដើមនៃការផលិតនៅក្នុងប្រទេស ជាមួយនឹងបណ្តាញដឹកជញ្ជូនតាម បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ គ្របដណ្តប់លើសម្ភារៈគ្រប់ប្រភេទមានដូចជា សម្ភារៈសំ ណង់ សង្ហារឹម សម្ភារៈក្រណាត់នាៗ គ្រឿងម៉ាស៊ីនពាក់ព័ន្ឋនាៗជាដើម។ តាមរយៈសមត្ថភាព ចចារតម្លៃលទ្ធកម្មដែលមានទ្រង់ទ្រាយប្រមូលទិញរហូតដល់ជាង១២០០សណ្ឋាគារ ថ្លៃដើម នៃប្រត្តិបត្តិការនៅក្រៅប្រទេសអាចកាត់បន្ថយពី២០ទៅ៣០% ទន្ទឹមនឹងនេះ តាមរយះយុទ្ធ សាស្ត្របំពាក់សម្ភារៈជាបង្គុំ អាចកាត់បន្ថយរយៈពេលនៃការសាងសង់ និងការត្រៀុមខ្លួនបាន យ៉ាងមានប្រសិទ្ធភាព ក្នុងនោះក៏អាចដោះស្រាយបាននូវបញ្ហាចំបងៗក្នុងវិស័យ រួមមាន៖ លទ្ធកម្មរប៉ាត់រប៉ាយដែលម៉ាកសញ្ញាអន្តរជាតិចាស់ទុំជាច្រើនជួបប្រទះនៅក្រៅប្រទេស ការ ឡើងថ្លៃនៃទំនិញ រយៈពេលបញ្ចប់ការងារជាដើម។ ប្រើពេលតែពីរឆ្នាំប៉ុណ្ណោះក្នុងការរៀបចំ គម្រោង១០ទីតាំង ដែលក្នុងនោះមាន៤ទីតាំងកំពុងបើកដំណើការ ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃ ការដាក់អោយដំណើការជារួម ដែលមានភាពលេចធ្លោជាងបណ្តាម៉ាកសញ្ញានៃសម្ព័ន្ឋសណ្ឋា គារអន្តរជាតិជាច្រើនដែលបានចាក់ឬសគល់នៅកម្ពុជាជាច្រើនឆ្នាំ។
គួបផ្សំជាមួយការមើលថែទាំអគារស្តង់ដាអន្តរជាតិ ការគ្រប់គ្រងតាមប្រព័ន្ធឌីជីថល ទោះអ្នកវិ និយោគមានអគារតូចៗ អគារពាណិជ្ជកម្មកម្រិតមធ្យម ឬអគារពហុបំណងលំដាប់ខ្ពស់ សុទ្ធ សឹងតែអាចផ្តល់ជូនការរៀបចំម៉ាកសញ្ញាដ៏ស័ក្តិសម + យុទ្ធសាស្ត្រដំណើការនៃសង្វាក់ផ្គត់ផ្គង់ ក្នុងទីតាំងតែមួយ កាត់បន្ថយរយៈពេលនៃការចចារគម្រោងរហូតដល់ការសម្ពោធជាផ្លូវការ បានយ៉ាងច្រើន បង្កើតបានជាសមត្ថភាពប្រគួតប្រជែងពង្រីកសាខាដ៏ពិសេស។
ទីផ្សារកម្ពុជាកំពុងត្រូវបានកែទម្រង់ស៊ីជម្រៅ ជាមូលដ្ឋានដ៏រឹងមាំសម្រាប់វឌ្ឍនភាពនាពេលអនាគត
សេដ្ឋកិច្ចកម្ពុជារក្សាកំណើនពី៤ទៅ៦%ជាច្រើនឆ្នាំ ដោយវិស័យទេសចរណ៍ កសិកម្ម វាយន ភណ្ឌ ការអភិវឌ្ឍន៍ទីក្រុង បង្កើតបានជាសសរស្តម្ភធំៗទាំង៤។ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្ម រវាងកម្ពុជាចិនលើសពី២០ពាន់លានដុល្លាអាមេរិក ចន្លោះខែមករា ដល់មេសា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្ម រវាងកម្ពុជាចិនឈានដល់៥,៥៥០ពាន់លានដុល្លាអាមេរិក កើតឡើង១៥% ធៀបនឹងរយៈពេលដូចគ្នា។ បច្ចុប្បន្ន ទីផ្សារកម្ពុជាកំពុងត្រូវកែទម្រង់ស៊ីជម្រៅ កសាងនូវមូល ដ្ឋានដ៏រឹងមាំសម្រាប់វឌ្ឍន៍ភាពនាពេលអនាគត។

វិស័យទេសចរណ៍គឺជាកំលាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចក្នុងស្រុក យោងតាម ការសន្និដ្ឋានរបស់ Cambodia Travel & Tourism Economic Impact Factsheet (WTTC) ឆ្នាំ២០២៦ដល់២០២៨ កំណើនផ្គួបជាមធ្យមប្រចាំឆ្នាំនៃវិស័យទេសចរណ៍វប្បធម៍អាចដល់ ៩% ភ្ញៀវទេសចរណ៍ និងទស្សនកិច្ចពាណិជ្ជកម្មនិងកើនឡើងស្របគ្នា។ ឆ្នាំ២០២៥ កម្ពុជា ទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៥៥៧ម៉ឺននាក់ ចំណូលទេសចរណ៍ទទួលបាន៣,៧០០ លានដុល្លា។ គិតចាប់ពីខែមិថុនា ឆ្នាំ២០២៦ បានលើកលែងទិដ្ឋាការចំពោះប្រទេសចិនរយៈ ពេល៤ខែ រំពឹងថានឹងទទួលបានផលវិជ្ជមានក្នុងការជម្រុញកំណើនឆ្លងដែនពីទីផ្សារចិនមក កាន់កម្ពុជា។ ស្របពេលដែលអាកាសយានដ្ឋានតេជោ សៀមរាប និងខេត្តព្រះសីហនុ ត្រូវបាន លើកកម្រិត និងពង្រីក ចរាចរណ៍ផ្លូវអាកាសក៏មានកំណើនខ្ពស់ផងដែរ ជាហេតុនាំអោយលទ្ធ ភាពក្នុងការទទួលភ្ញៀវឆ្លងដែនចូលមកក្នុងប្រទេសមានការកើនឡើងជាបន្តបន្ទាប់។
នៅកម្រិតគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍វិ ស័យទេចរណ៍ ហើយបានដាក់ចេញនូវយុទ្ធសសាស្ត្រអភិវឌ្ឍន៍ទេចរណ៍ ឆ្នាំ២០២៥ ដល់ ២០៣៥ ដែលក្នុងនោះបានកំណត់យករាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុជា តំបន់អភិវឌ្ឍន៍អាទិភាព ស្របជាមួយនឹងទិសដៅពង្រីកអាជីវកម្មរបស់ H World អាស៊ីប៉ាស៊ី ហ្វិកនៅកម្ពុជាផងដែរ។ យោងតាមច្បាប់វិនិយោគថ្មី សណ្ឋាគារទេសចរណ៍វប្បធម៍អាចទទូួល បានការលើកលែងពន្ឋជាអតិបរិមារយះពេល៩ឆ្នាំ ការនាំចូលសម្ភារៈសំណង់ និងគ្រឿងចក្រ ពាក់ព័ន្ធក៏ទទួលបានការលើកលែង ឬកាត់បន្ថយពន្ធផងដែរ ទ្រព្យសម្បតិ្តរបស់វិនិយោគិន បរទេសក៏ទទួលបានការការពារពេញលេញស្របតាមបទបញ្ញាត្តិផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បាននឹងកំពុងកែលម្អជាបន្តបន្ទាប់នូវការឆ្លងដែន និងបរិយាកាសទេសចរណ៍ផងដែរ ដែលបានពង្រឹងជំនឿចិត្តមួយកម្រិតទៀតដល់វិនិយោគិនបរទេស។

H World អាស៊ីប៉ាស៊ីហ្វិកពង្រីកខ្លួននៅបណ្តាប្រទេសជាច្រើនក្នុងអាស៊ីអាគេ្នយ៍ជារួមសហការជាមួយវិនិយោគិនបង្កើនគុណតម្លៃរយៈពេលសម្រាប់តំបន់
អាស៊ីអាគ្នេយ៍ជាតំបន់សំខាន់ក្នុងយុទ្ធសាស្ត្រពង្រីកអាជីវកម្មរបស់ទូទាំងសាកលលោករបស់ H World គ្រុប ការពង្រីកសាខាសម្រេចបានជាង២០គម្រោងហើយនៅក្នុងតំបន់ទាំងមូល។ ក្រៅពីកម្ពុជា ក៏កំពុងត្រៀមខ្លួនបើកដំណើការសណ្ឋាគារជាច្រើនកន្លែងទៀត នៅបណ្តាប្រ ទេសផ្សេងៗជាច្រើន។ សណ្ឋាគារហាន់ធីងអាកាសយានដ្ឋានហូជីមិញ សណ្ឋាគារ Ji Hotel នៅគូឡាឡាំពួ សណ្ឋាគារ Maxx នៅប៉ាទីយ៉ា សណ្ឋាគារអ៊ីនធើស៊ីធីនៅវៀងច័ន្ទប្រទេសឡាវ សណ្ឋាគារ Orange Hotel អាកាសយានដ្ឋានប្រទេសឡាវ និងសណ្ឋាគារជាច្រើនកន្លែងទៀត គ្រោងនឹងសម្ពោធក្នុងឆ្នាំ២០២៦ផងដែរ។ នៅមានសណ្ឋាគារជាច្រើនកន្លែងទៀត គ្រោងនឹង បើកដំណើការជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៧ គ្របដណ្តប់ពេញលេញនូវទិសដៅពាណិជ្ជកម្ម និងទេសចរណ៍វប្បធម៍នៅតំបន់សំខាន់ៗតាមបណ្តាប្រទេសនាៗ។
ផ្អែកលើសមត្ថភាពផលិតផលដែលមានបង្គុំនៃម៉ាកសញ្ញាចម្រុះ ប្រព័ន្ធថែទាំជំនួសដែលមាន លក្ខណៈពេញលេញ សមត្ថភាពប្រតិបត្តិការបែបឌីជីថល និងធនធាននៃសង្វាក់ផ្គត់ផ្គង់ជា សាកល H World អាស៊ីប៉ាស៊ីហ្វិកអាចផ្តល់ជូនវិនិយោគិនបរទេសនូវទម្រង់ សហការសម្បូ បែបរួមមាន សណ្ឋាគារបែបពាណិជ្ជ កម្មទើបបញ្ចប់ការសាងសង់ថ្មីៗ ផ្ទះលំហែ ការកែច្នៃទីធ្លា អគារដែលមិនទាន់ត្រូវបានប្រើប្រាស់ ខុនដូបំពាក់ដោយសេវាបដិសណ្ឋាារកិច្ចជាដើម។ល។ ធនធនអគារពិសេសៗក្នុងតំបន់បើកចំហសម្រាប់ការសហការជាបន្តបន្ទាប់ ស្វាគមន៍ដៃគូរស ហការពីគ្រប់មជ្ឍដ្ឋានក្នុងការចាប់យកឳកាសជាដៃគូរសហការគ្រប់ជ្រុងជ្រោយ ក្រោមក្រប ខណ្ឌRCEPសម្រាប់ប្រទេសអាស៊ាន ក៏ដូចជាឳកាសក្នុងការស្តារវិស័យទេសចរណ៍នៅអាស៊ី អាគ្នេយ៍ផងដែរ។ ផ្អែកលើឧត្តមភាពនៃការសម្របសម្រួលឆ្លងតំបន់របស់ H World ចែករំលែក នូវសមិទ្ធផលយូរអង្វែងនៃវិស័យស្នាក់នៅ សហការ និងផ្តល់គុណប្រយោជន៍រវាងគ្នា។
សវតារបស់ H World គ្រុប
H World គ្រុប (NASDAQ: HTHT;HK: 01179)ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៥ នៅប្រទេសចិន គិតត្រឹមថ្ងៃទី៣១ មិនា ឆ្នាំ២០២៦ H World គ្រុបកំពុងដំណើការប្រតិបត្តិការ របស់ខ្លួននៅក្នុង២១ប្រទេសដោយមានសណ្ឋាគារសរុប13,215ទីតាំង មានបន្ទប់ស្នាក់នៅ សរុបចំនួន1,303,563កំពុងដាក់អោយដំណើការ បង្កើតឳកាសការងារចំនួនជាង252ពាន់ កន្លែង ក្នុងនោះប្រមាណ98%ជាបុគ្គលិកបម្រើការជួរមុខ។
ម៉ាកសញ្ញាសណ្ឋាគារ និងខុនដូដែលកំពុងដំណើការអាជីវកម្មក្រោមចំណុះ H World គ្រុប គ្របដណ្តប់ទីផ្សារកម្រិតតម្លៃសមរម្យ រហូតដល់លំដាប់ប្រណិត។ ម៉ាកសញ្ញាដែលកំពុងប្រតិ បត្តិការអាជីវកម្មនៅប្រទេសចិន រួមមាន៖ Song Hotels, Steigenberger Icons, Steigenberger Hotels & Resorts, Joya Hotel, Blossom House, Madison Hotel, Crystal Orange Hotel, MAXX Hotel, IntercityHotel, Manxin Hotel, Madison Hotel, CitiGO Hotel, Grand JI Hotel, JI Hotel, Orange Hotel, HanTing Hotel, Starway Hotel, Hi Inn, Ni Hao Hotel, CitiGO HOUSE, Citigo Residence, Novotel, Mercure, Grand Mercure, Ibis, Citadines Apart’hotel។
នៅខែមករា ឆ្នាំ២០២០ H World គ្រុបបានទិញយកសម្ព័ន្ឋសណ្ឋាគារ DH ទាំងស្រុង។ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ព័ន្ឋសណ្ឋាគារ DH បានកែឈ្មោះជាផ្លូវការមកជា H World International។ ម៉ាកសញ្ញាដែលធ្វើប្រតិបត្តិការក្រោមចំណុះ H World International រួមមាន៖ Steigenberger ICONS, Steigenberger Hotels & Resorts , Jaz in The City, House of Beats, IntercityHotel, Maxx, Zleep, Ji Hotel។
សមគម H World ក្នុងនាមជាក្លឹបពាណិជ្ជកម្មដែលបង្កើតឡើងដោយ H World គ្រុប ជាបណ្តាញធនធានអតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងកំពុងបម្រើដល់តម្រូវការក្នុង ការស្នាក់នៅ និងធ្វើដំណើរបស់សមាជិកជាង 300លាននាក់។
H World គ្រុបបានក្លាយជាសម្ព័ន្ឋសណ្ឋាគារដែលរីកចម្រើនឆាប់រហ័សជាងគេមួយទូទាំងពិ ភពលោក។ ឆ្នាំ២០១០ H World បានចុះបញ្ជីក្នុងផ្សារមូលបត្រ NASDAQ នៅសហរដ្ឋអាមេ រិក។ ខែកញ្ញា ឆ្នាំ២០២០ H World គ្រុបសម្រេចបាននូវការចុះបញ្ជីជាលើកទី២ក្នុងទីផ្សារ គោលនៃផ្សារហ៊ុនហុងកុង។ យោងតាមទស្សនាវដ្តី《HOTELS》របស់សហរដ្ឋអាមេរិកដែល បានចេញផ្សាយពី “សម្ព័ន្ឋសណ្ឋាគារកំពូលទាំង205លើពិភពលោកឆ្នាំ២០២៤” H World ឈរនៅលំដាប់លេខរៀងទី៤។






