H World អាស៊ីប៉ាស៊ីហ្វិក ​បាន​ក្លាយ​ជា​សម្ព័ន្ឋ​សណ្ឋាគារ​អន្តរជាតិ​មួយ​ដែល​ឈាន​មុខ​​គេ ​យ៉ាងឆាប់​រហ័ស ​និង​មាន​ទ្រង់​ទ្រាយ​អាជីវកម្ម​លេច​ធ្លោ​​នៅ​កម្ពុជា

ចែករំលែក

ក្នុងចំណោមសម្ព័ន្ឋសណ្ឋាគារ​អន្តរជាតិ​នាៗ​ដែល​បាន​កំពុង​ពង្រីកអាជីវកម្ម​របស់​ខ្លួន​ឈាន​ចូល​ទីផ្សារ​កម្ពុជា​ ក្រុម​ហ៊ុន​ ​H World ​​អាស៊ី​ប៉ាស៊ីហ្វិក​​ បាន​ក្លាយ​ខ្លួន​ជា​សម្ព័ន្​ឋសណ្ឋាគារ​អន្តរជាតិ​ឈាន​មុខ​គេ​ដ៏​ឆាប់​រហ័ស​​មួយ​ក្នុង​ចំណោម​បណ្តា​សម្ព័ន្ឋ​សណ្ឋាគារ​អន្តរជាតិ​ដទៃ​ ប្រកប​ដោយ​ការ​វឌ្ឍនភាព​នៃ​ទ្រង់​ទ្រាយ ​និង​កេរិ៍្ត​ឈ្មោះ​ក្នុង​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ តាម​រយៈ​បទដ្ឋាន​រចនាបថ​ផលិតផល​ដ៏​ឆ្នើម​នៃ​សង្វាក់​ផ្គត់​ផ្គង់​របស់​ប្រទេស​ចិន​ សមត្ថភាព​ ភាព​ឈាន​មុខ​នៃ​ថ្លៃ​ដើម​ស្ថាបនា​ដែល​នាំ​មក​នូវ​ការ​ដាក់​អោយ​ដំណើការ​យ៉ាង​ឆាប់​រហ័ស​ បណ្តុំ​នៃ​ម៉ាក​សញ្ញា​ដែល​ពេញ​លេញ​ និង​ការ​ពង្រីក​ខ្លួន​តាម​បណ្តា​ទីក្រុង​នាៗ​ក្នុង​តំបន់​ ក៏​ដូច​ជា​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ការ​កោត​សសើរ​ពី​សំណាក់​អតិថិជន​។​

វិមានឯករាជ្យ
វិមានឯករាជ្យ

បើ​យើង​ក្រឡេក​មើល​ចង្វាក់​នៃ​ការ​ពង្រីក​ខ្លួន​របស់​បណ្តា​សម្ព័ន្ឋ​សណ្ឋគារ​អន្តរជាតិ​ធំៗ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ធៀប​នឹង​ម៉ាក​សញ្ញា​អន្តរជាតិ​ចាស់ទុំ​ជា​ច្រើន​ដែល​បាន​ពង្រីក​ ខ្លួន​ចូល​ក្នុង​ទីផ្សារ​នៃប្រទេស​នេះកាល​ពី​ច្រើន​ឆ្នាំ​មុន​នោះ ​H World ​អាស៊ីប៉ាស៊ីហ្វិក​ទើប​បាន​ សម្ពោធដាក់អោយដំណើការនូវសណ្ឋាគារទីមួយរបស់ខ្លួននៅកម្ពុជាកាលពីចុងឆ្នាំ២០២៤ មានឈ្មោះថា Maxx Phnom Penh Downtown ដោយរយះពេលឈានជើងចូលទីផ្សារកម្ពុជា មិនយូរប៉ុន្មានក្រោយមក ពោលគឺមិនដល់ពីរឆ្នាំបន្ទាប់ H World អាស៊ីប៉ាស៊ីហ្វិកបានដាក់ អោយដំណើការសណ្ឋាគារក្រោមចំណុះខ្លួនចំនួន៤ទៀត ក្នុងទីក្រុងធំៗ៣នៅកម្ពុជាប្រកបដោយស្ថិរភាព ហើយមានគម្រោង​ចំនួន៦ផ្សេងទៀតបានចុះកិច្ចព្រៀមព្រៀងនិងកំពុងត្រូវបាន សាងសង់ ទ្រង់ទ្រាយនៃការអភិវឌ្ឍន៍អាជីវកម្មនឹងឈានដល់១០គម្រោងក្នុងតំបន់នា ឆ្នាំ២០២៧។ H World អាស៊ីប៉ាស៊ីហ្វិកប្រើពេលត្រឹមតែ២ឆ្នាំ ក្នុងការអភិវឌ្ឍន៍ខ្លួនមិនត្រឹមតែ ចាប់ពីចំណុចសូន្យប៉ុណ្ណោះទេ ថែមទាំងតាមទាន់ និងលើសពីជំហ៊ាននៃការអភិវឌ្ឍន៍ជាង ២០ឆ្នាំរបស់បណ្តាម៉ាកសញ្ញាអន្តរជាតិដទៃជាច្រើននៅទីផ្សារក្នុងស្រុក ដោយសម្រេចបាននូវ​ភាពឈាន​មុខ​ដ៏ឆាប់រហ័ស។

ការពង្រីកអាជីវកម្មក្នុងទីក្រុងគន្លឹះ៣ធំៗក្នុងតំបន់ទាំងមូល ជាមួយ​នឹង​គម្រោង​ដែល​បាន​ដាក់​អោយ​ដំណើ​ការ​គ្រប​ដណ្តប់​លើ​លទ្ធភាព​ចំណាយ​គ្រប់​កម្រិត​

គិតចាប់ពីឈានជើងចូលទីផ្សារកម្ពុជា H World អាស៊ីប៉ាស៊ីហ្វិកបង្កើតនូវបណ្តុំម៉ាកសញ្ញា ច្រើនកម្រិតសម្រាប់ការអភិវឌ្ឍន៍ខ្លួននៅទីផ្សារក្នុងស្រុក ជាមួយនឹងប្រភេទទីផ្សារនៃគោល ដៅធ្វើដំណើរសម្បូរបែប លក្ខណៈពិសេសជាច្រើននៃផលិតផលវិនិយោគិនជាច្រើនចូលរួម។ល។ ដែល​បង្កើត​បាន​ជាទម្រង់​នៃការ​អភិវឌ្ឍន៍​មួយ​មាន​ឈ្មោះ​ថា​ “ភាពសម្បូរបែបទាំង៤” ដែលបានទម្លុះដែនកំណត់នៃម៉ាកសញ្ញាអន្តរជាតិភាគច្រើនដែលត្រឹមតែចាក់ឬសនៅរាជធានី ភ្នំពេញតែមួយ។

សណ្ឋាគារក្រោមចំណុះ៤កន្លែងដែលមាន​លក្ខណៈចាស់​ទុំ​ បង្កើត​បាន​ជា​ទម្រង់​អាជីវកម្ម​ នៅទី​តាំង​ជាក់​ស្តែង​

  • សណ្ឋាគារ Maxx Phnom Penh Downtown សណ្ឋាគារក្រោមចំណុះ H World ដែលបើកដំណើការដំបូងគេនៅកម្ពុជាកំណត់ជំហផលិតផលលក្ខណៈប្រណិតកម្រិត ស្រាល តាមបែបអ៊ីតាលីដែលផ្តោតលើទស្សនិកិច្ចឆ្លងប្រទេសនៃធុរកិច្ចជនចិន ដោយ រក្សាបាននូវស្ថេរភាព អាជីវកម្មរយៈពេលវែង ជាករណីជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងពី ប្រសិទ្ធភាពប្រតិបត្តិការ និងភាពឈានមុខនៃថ្លៃដើមនៃយុទ្ធសាស្ត្ររបស់ H World និងជាគំរូដែលអ្នកវិនិយោគអាចធ្វើ ទស្សនកិច្ចសិក្សានៅទីតាំងផ្ទាល់ផងដែរ។
សណ្ឋាគារ Maxx Phnom Penh Downtown
សណ្ឋាគារ Maxx Phnom Penh Downtown
  • សណ្ឋាគារ Ji Hotel Phnom Penh Downtown៖មានទីតាំងនៅតំបន់រដ្ឋបាល និង ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ តាមរយៈបែបបទម៉ាកសញ្ញានៃមនុស្សសាស្ត្រ និងវប្ប ធម៍ភាគខាងកើត ទទួលបដិសណ្ឋារកិច្ចធុរកិច្ចជនចិនធ្វើទស្សនកិច្ចសិក្សា និងដំណើ ទស្សនិច្ចកិច្ចពាណិជ្ជកម្ម ដោយប្រើប្រាស់នូវលក្ខណៈពិសេសផលិតផលដ៏លេចធ្លោ ជំនាន់ទី៥.០ មានឈ្មោះថា​ “ផ្ការីកគ្រប់រដូវ” គួបផ្សំនឹងកេរ្តិ៍ឈ្មោះម៉ាកសញ្ញាដ៏រឹងមាំ ជាទំនួលខុសត្រូវរបស់ផលិតផល H World នៅកម្ពុជា។
សណ្ឋាគារ Ji Hotel Phnom Penh Downtown
សណ្ឋាគារ Ji Hotel Phnom Penh Downtown
  • សណ្ឋាគារអ៊ីនធើស៊ីធី៖ បង្កើតបែបបទអាជីវកម្មដែលផ្តល់បន្ទប់ស្នាក់នៅជាលក្ខណៈ សណ្ឋាគារ និងបន្ទប់​ខុនដូ​ជួល​រយៈ​ពេល​វែង ​បំពេញតម្រូវការតាំងទីលំនៅរបស់ធុរ កិច្ចជនបានចំគោលដៅ។ មានទីតាំងស្ថិតនៅតំបន់សក្តានុពេលតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ជាសណ្ឋាគារអ៊ីនធើស៊ីធីដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក និងជាសណ្ឋគារដែល តំណាងទីផ្សារមធ្យមទៅខ្ពស់នៅកម្ពុជាផងដែរ។
សណ្ឋាគារ និងខុនដូអ៊ីនធើស៊ីធី
សណ្ឋាគារ និងខុនដូអ៊ីនធើស៊ីធី
  • សណ្ឋាគារ Steigenberger Hotel Phnom Penh ម៉ាកសញ្ញាសណ្ឋាគារប្រណិតដំ បូងគេបង្អស់របស់សម្ព័ន្ធ
    H World ​នៅអាស៊ីអាគ្នេយ៍ មានទីតាំងស្ថិតនៅជាន់លើ បង្អស់នៃអគារ Morgan Tower កោះពេជ្រ ដែលមានអំណោយផលនៃទេសភាព ស្រស់ត្រកាលទន្លេរមេគង្គ និងអគារបណ្តាអគារនាៗជានិមិត្តរូបនៃទីក្រុង បំពាក់ ទៅដោយទីធ្លាទទួលភ្ញៀវ ទទួលទានអាហារ និងលំហែកាយលំដាប់កំពូល ភ្ជាប់មកជា មួយនូវម៉ាកសញ្ញាសណ្ឋាគារប្រណិតរបស់អ៊ីតាលីដែលមានអាយុកាលជាងរយឆ្នាំ បង្កើតបានជានិមិត្តសញ្ញានៃផលិតផលប្រណិតនៅកម្ពុជា។
សណ្ឋាគារ Steigenberger Hotel Phnom Penh
សណ្ឋាគារ Steigenberger Hotel Phnom Penh

គម្រោងទាំង៦ដែលបានចុះកិច្ចព្រមព្រៀងនិងកំពុងត្រូវបានស្ថាបនា នឹងដាក់អោយដំណើ ការជាបន្តបន្ទាប់ក្នុងពេលពីរឆ្នាំ

  • គម្រោងធំៗ៤នៅរាជធានី​ភ្នំពេញ ​គ្រប​ដណ្តប់​នូវ​ចរាចរណ៍​ ទេសភាព​ទន្លេ​ និង​ប្រណិត​ភាព ភាព​គ្រប់​ជ្រុង​ជ្រោយ​

សណ្ឋគារហាន់ធីងភ្នំពេញលើមហាវិថីសម្តេចតេជោ ហ៊ុន សែន គ្រោងនឹងសម្ពោធនារដូវ កាលទី៤នៃឆ្នាំ២០២៦ គ្របដណ្តប់លើលំហូរភ្ញៀវធ្វើដំណើតាមបណ្តាមហាវិថីសំខាន់ៗ នាៗទៅកាន់បណ្តាតំបន់ឧស្សាហកម្មនាៗជាប្រចាំ ស្រូបយកអតិថិជនដែលមានតម្រូវការ ធ្វើដំណើទស្សនកិច្ចពាណិជ្ជកម្មនៅតំបន់ជុំវិញយ៉ាងចំគោលដៅ។

សណ្ឋាគារ Ji Hotel អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដំណើការនារដូវកាលទី ១ក្នុងឆ្នាំ២០២៧ សណ្ឋាគារមានទីតាំងគៀកនឹងអគាររង់ចាំឡើងយន្តហោះនៃអាកាស យានដ្ឋាន ជាទីតាំងអាទិភាពនៃបណ្តាញចរាចរណ៍នាអាកាសយន្តថ្មីមួយនេះ ដែលបម្រើ ដល់តម្រូវការទស្សកិច្ចសិក្សាពាណិជ្ជកម្មអន្តរជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិដែលធ្វើ ដំណើមកក្នុងប្រទេស។

សណ្ឋាគារ Ji Hotel ឆ្នេរទន្លរមេគង្គភ្នំពេញ គ្រោងដំណើការក្នុងឆ្នាំ២០២៧ អំណោយផលទេសភាពល្អឯកនៃទន្លេរមគង្គ គៀកនឹងរមណីយដ្ឋានសំខាន់ៗដូចជាមាត់ ទន្លេរ ព្រះបរមរាជវាំង និងវត្តភ្នំ ស្របនឹងតម្រូវការនៃការធ្វើទស្សនកិច្ចពាណិជ្ជកម្ម ក៏ដូច ជាបទពិសោធន៍លំហែកាយនៃទេសចរណ៍វប្បធម៍។

សណ្ឋាគារ និងខុនដូ Maxx Phnom Penh រតនាផ្លាហ្សា គ្រោងដំណើការនៅរដូវកាលទី ៤ ឆ្នាំ២០២៦ មានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្មសក្តាពុលនៃជនជាតិចិន កំណត់ជំហ ផលិតផលជាប្រភេទសណ្ឋាគារ និងខុនដូបំពាក់នូវសេវាកម្មបដិសណ្ឋការកិច្ចនៅក្នុងអ គារតែមួយទទួលបដិសណ្ឋារកិច្ចចំគោលដៅ សម្រាប់ទស្សនកិច្ចពាណិជកម្មរបស់ជន ជាតិចិន ក៏ដូចបេសកជនបរទេសដែលស្នាក់នៅរយៈពេលវែង។

  • គម្រោងទេសចរណ៍វប្បធម៍នៅសៀមរាប

សណ្ឋាគារ Maxx Siem Reap Downtown គ្រោងនឹងសម្ពោធនៅឆ្នាំ២០២៧ ស្រូបយកកំណើនភ្ញៀវទេសចរណ៍​អន្តរជាតិ​ និង​អាស៊ីអាគេ្នយ៍័​ ដែលមកទស្សនា និងស្នាក់នៅបម្រើដល់ភ្ញៀវទេសចរណ៍ និងអតិថិជន​សម្រាក​​លំហែ​លំដាប់ខ្ពស់ ​តាមរយៈប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក។

  • គម្រោងឆ្នេរសមុទ្រខេត្តព្រះសីហនុ

សណ្ឋាគារអ៊ីនធើស៊ីធីខេត្តព្រះសីហនុ គ្រោងនឹងសម្ពោធនារដូវកាលទី៣ឆ្នាំ២០២៦ មានទីតាំងស្ថិតនៅតំបន់កណ្តាល​​ក្រុងព្រះសីហនុ បំពេញតម្រូវការត្រួតគ្នានៃពាណិជ្ជ កម្ម និងការសម្រាកលំហែមាត់ឆ្នេរ។

កំលាំងចលករពីរជម្រុញក្នុងពេលតែមួយរួម​មាន​គ្រប់​ម៉ាក​សញ្ញា​ក្រោម​ចំណុះ​ពង្រីក​ខ្លួន​ទៅ​ប្រទេស​ស្រប​គ្នា​ + សង្វាក់​ផ្គត់​ផ្គង់​សាកល​ បង្កើត​បាន​ជា​ឧត្តមភាព​សំខាន់​នៃ​ការ​ពង្រីក​សាខាដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​

H World ផ្អែកលើការពង្រីកខ្លួនទៅក្រៅប្រទេសដោយសមត្ថភាពចំបងពីរដើរទន្ទឹមគ្នា រួមមានបង្គុំនៃ តម្លៃភ្ជាប់​ជាមួយ​ម៉ាក​សញ្ញា + សង្វាក់លទ្ធកម្មជាសាកល អាចដោះស្រាយនូវ បញ្ហាចំបងៗបីស្របពេលគ្នា រួមមានការបំពេញតម្រូវការក្នុងការស្ថាបនានិងដំណើការគម្រោង រយៈពេលនៃរៀបចំ ថ្លៃដើមនៃប្រតិបត្តិការ និងជាគន្លឹះគាំទ្រដ៏សំខាន់ផងដែរដែលនាំអោយ សម្ព័ន្ធមួួយនេះឈានជើងចូលទីផ្សារកម្ពុជាត្រឹមតែ២ឆ្នាំហើយអាចតាមទាន់និងលើសពីម៉ាក សញ្ញាលោកខាងលិចជាច្រើនដែលមានវត្តមាននៅកម្ពុជារាប់សិបឆ្នាំ។

ពីជ្រុងនៃម៉ាកសញ្ញា H World អាស៊ីប៉ាស៊ីហ្វិកគ្របដណ្តប់លើទីផ្សារពីកម្រិតមធ្យមរហូតដល់ ប្រណិត ហាន់ធីង,  Ji Hotel Orange Hotel,  អ៊ីនធើស៊ីធី,  Maxx,  Steigen Berger បានពង្រីកខ្លួនទៅក្រៅប្រទេសក្នុងពេលតែមួយ អាចបំពេញនូវតម្រូវការសម្រាប់ សួនឧស្សាហ កម្ម ការគ្រប់គ្រងអគាររដ្ឋបាលនិងពាណិជ្ជកម្ម បណ្តាញអាកាសយាន្តដ្ឋាន តំបន់ទេសចរណ៍ ជាប់មាត់ទឹក និងអគារពហុបំណងលំដាប់ខ្ពស់ជាដើម។ល។ អាចដំណើការម៉ាកសញ្ញាជា ច្រើនក្រោមចំណុះក្នុងទីក្រុងតែមួយស្របពេលគ្នា ដែលអាចពង្រីកលទ្ធភាពនៃកិច្ចសហការជា មួយបណ្តាសេវាកម្មគ្រប់គ្រងអគារនាៗ។

ពីជ្រុងនៃសង្វាក់ផ្គត់ផ្គង់ សម្ព័ន្ធបានស្រាវជ្រាវបង្កើតនូវថ្នាលលទ្ធកម្មជាសាកលផ្ទាល់ ខ្លួន ផ្សារភ្ជាប់រវាងប្រភពដើមនៃការផលិតនៅក្នុងប្រទេស ជាមួយនឹងបណ្តាញដឹកជញ្ជូនតាម បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ គ្របដណ្តប់លើសម្ភារៈគ្រប់ប្រភេទមានដូចជា សម្ភារៈសំ ណង់ សង្ហារឹម សម្ភារៈក្រណាត់នាៗ គ្រឿងម៉ាស៊ីនពាក់ព័ន្ឋនាៗជាដើម។ តាមរយៈសមត្ថភាព ចចារតម្លៃលទ្ធកម្មដែលមានទ្រង់ទ្រាយប្រមូលទិញរហូតដល់ជាង១២០០សណ្ឋាគារ ថ្លៃដើម នៃប្រត្តិបត្តិការនៅក្រៅប្រទេសអាចកាត់បន្ថយពី២០ទៅ៣០% ទន្ទឹមនឹងនេះ តាមរយះយុទ្ធ សាស្ត្របំពាក់សម្ភារៈជាបង្គុំ អាចកាត់បន្ថយរយៈពេលនៃការសាងសង់ និងការត្រៀុមខ្លួនបាន យ៉ាងមានប្រសិទ្ធភាព ក្នុងនោះក៏អាចដោះស្រាយបាននូវបញ្ហាចំបងៗក្នុងវិស័យ រួមមាន៖ លទ្ធកម្មរប៉ាត់រប៉ាយដែលម៉ាកសញ្ញាអន្តរជាតិចាស់ទុំជាច្រើនជួបប្រទះនៅក្រៅប្រទេស ការ ឡើងថ្លៃនៃទំនិញ រយៈពេលបញ្ចប់ការងារជាដើម។ ប្រើពេលតែពីរឆ្នាំប៉ុណ្ណោះក្នុងការរៀបចំ គម្រោង១០ទីតាំង ដែលក្នុងនោះមាន៤ទីតាំងកំពុងបើកដំណើការ ឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃ ការដាក់អោយដំណើការជារួម ដែលមានភាពលេចធ្លោជាងបណ្តាម៉ាកសញ្ញានៃសម្ព័ន្ឋសណ្ឋា គារអន្តរជាតិជាច្រើនដែលបានចាក់ឬសគល់នៅកម្ពុជាជាច្រើនឆ្នាំ។

គួបផ្សំជាមួយការមើលថែទាំអគារស្តង់ដាអន្តរជាតិ ការគ្រប់គ្រងតាមប្រព័ន្ធឌីជីថល ទោះអ្នកវិ និយោគមានអគារតូចៗ អគារពាណិជ្ជកម្មកម្រិតមធ្យម ឬអគារពហុបំណងលំដាប់ខ្ពស់ សុទ្ធ សឹងតែអាចផ្តល់ជូនការរៀបចំម៉ាកសញ្ញាដ៏ស័ក្តិសម + យុទ្ធសាស្ត្រដំណើការនៃសង្វាក់ផ្គត់ផ្គង់ ក្នុងទីតាំងតែមួយ កាត់បន្ថយរយៈពេលនៃការចចារគម្រោងរហូតដល់ការសម្ពោធជាផ្លូវការ បានយ៉ាងច្រើន បង្កើតបានជាសមត្ថភាពប្រគួតប្រជែងពង្រីកសាខាដ៏ពិសេស។

ទីផ្សារកម្ពុជាកំពុងត្រូវបានកែទម្រង់ស៊ីជម្រៅ ជាមូល​ដ្ឋាន​ដ៏រឹង​មាំ​សម្រាប់​វឌ្ឍន​ភាព​នា​ពេល​អនាគត

សេដ្ឋកិច្ចកម្ពុជារក្សាកំណើនពី៤ទៅ៦%ជាច្រើនឆ្នាំ ដោយវិស័យទេសចរណ៍ កសិកម្ម វាយន ភណ្ឌ ការអភិវឌ្ឍន៍ទីក្រុង បង្កើតបានជាសសរស្តម្ភធំៗទាំង៤។ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្ម រវាងកម្ពុជាចិនលើសពី២០ពាន់លានដុល្លាអាមេរិក ចន្លោះខែមករា ដល់មេសា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្ម រវាងកម្ពុជាចិនឈានដល់៥,៥៥០ពាន់លានដុល្លាអាមេរិក កើតឡើង១៥% ធៀបនឹងរយៈពេលដូចគ្នា។ បច្ចុប្បន្ន ទីផ្សារកម្ពុជាកំពុងត្រូវកែទម្រង់ស៊ីជម្រៅ កសាងនូវមូល ដ្ឋានដ៏រឹងមាំសម្រាប់វឌ្ឍន៍ភាពនាពេលអនាគត។

អាកាសយានដ្ឋានអន្តរជាតិតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ

វិស័យទេសចរណ៍គឺជាកំលាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចក្នុងស្រុក យោងតាម ការសន្និដ្ឋានរបស់ Cambodia Travel & Tourism Economic Impact Factsheet (WTTC) ឆ្នាំ២០២៦ដល់២០២៨ កំណើនផ្គួបជាមធ្យមប្រចាំឆ្នាំនៃវិស័យទេសចរណ៍វប្បធម៍អាចដល់ ៩% ភ្ញៀវទេសចរណ៍ និងទស្សនកិច្ចពាណិជ្ជកម្មនិងកើនឡើងស្របគ្នា។ ឆ្នាំ២០២៥ កម្ពុជា ទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៥៥៧ម៉ឺននាក់ ចំណូលទេសចរណ៍ទទួលបាន៣,៧០០ លានដុល្លា។ គិតចាប់ពីខែមិថុនា ឆ្នាំ២០២៦ បានលើកលែងទិដ្ឋាការចំពោះប្រទេសចិនរយៈ ពេល៤ខែ រំពឹងថានឹងទទួលបានផលវិជ្ជមានក្នុងការជម្រុញកំណើនឆ្លងដែនពីទីផ្សារចិនមក កាន់កម្ពុជា។ ស្របពេលដែលអាកាសយានដ្ឋានតេជោ សៀមរាប និងខេត្តព្រះសីហនុ ត្រូវបាន លើកកម្រិត និងពង្រីក ចរាចរណ៍ផ្លូវអាកាសក៏មានកំណើនខ្ពស់ផងដែរ ជាហេតុនាំអោយលទ្ធ ភាពក្នុងការទទួលភ្ញៀវឆ្លងដែនចូលមកក្នុងប្រទេសមានការកើនឡើងជាបន្តបន្ទាប់។

នៅកម្រិតគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍វិ ស័យទេចរណ៍ ហើយបានដាក់ចេញនូវយុទ្ធសសាស្ត្រអភិវឌ្ឍន៍ទេចរណ៍ ឆ្នាំ២០២៥ ដល់ ២០៣៥ ដែលក្នុងនោះបានកំណត់យករាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុជា តំបន់អភិវឌ្ឍន៍អាទិភាព ស្របជាមួយនឹងទិសដៅពង្រីកអាជីវកម្មរបស់ H World អាស៊ីប៉ាស៊ី ហ្វិកនៅកម្ពុជាផងដែរ។ យោងតាមច្បាប់វិនិយោគថ្មី សណ្ឋាគារទេសចរណ៍វប្បធម៍អាចទទូួល បានការលើកលែងពន្ឋជាអតិបរិមារយះពេល៩ឆ្នាំ ការនាំចូលសម្ភារៈសំណង់ និងគ្រឿងចក្រ ពាក់ព័ន្ធក៏ទទួលបានការលើកលែង ឬកាត់បន្ថយពន្ធផងដែរ ទ្រព្យសម្បតិ្តរបស់វិនិយោគិន បរទេសក៏ទទួលបានការការពារពេញលេញស្របតាមបទបញ្ញាត្តិផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បាននឹងកំពុងកែលម្អជាបន្តបន្ទាប់នូវការឆ្លងដែន និងបរិយាកាសទេសចរណ៍ផងដែរ ដែលបានពង្រឹងជំនឿចិត្តមួយកម្រិតទៀតដល់វិនិយោគិនបរទេស។

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត

H World អាស៊ីប៉ាស៊ីហ្វិកពង្រីកខ្លួននៅបណ្តាប្រទេសជាច្រើនក្នុងអាស៊ីអាគេ្នយ៍ជារួមសហការ​ជាមួយ​វិនិយោគិន​បង្កើន​គុណ​តម្លៃ​រយៈ​ពេល​សម្រាប់​តំបន់

អាស៊ីអាគ្នេយ៍ជាតំបន់សំខាន់ក្នុងយុទ្ធសាស្ត្រពង្រីកអាជីវកម្មរបស់ទូទាំងសាកលលោករបស់ H World គ្រុប ការពង្រីក​សាខាសម្រេចបានជាង២០គម្រោងហើយនៅក្នុងតំបន់ទាំងមូល។ ក្រៅពីកម្ពុជា ក៏កំពុងត្រៀមខ្លួនបើកដំណើការសណ្ឋាគារជាច្រើនកន្លែងទៀត នៅបណ្តាប្រ ទេសផ្សេងៗជាច្រើន។ សណ្ឋាគារហាន់ធីងអាកាសយានដ្ឋានហូជីមិញ សណ្ឋាគារ Ji Hotel នៅគូឡាឡាំពួ សណ្ឋាគារ Maxx នៅប៉ាទីយ៉ា សណ្ឋាគារអ៊ីនធើស៊ីធីនៅវៀងច័ន្ទប្រទេសឡាវ សណ្ឋាគារ Orange Hotel អាកាសយានដ្ឋានប្រទេសឡាវ និងសណ្ឋាគារជាច្រើនកន្លែងទៀត គ្រោងនឹង​សម្ពោធ​ក្នុងឆ្នាំ២០២៦ផងដែរ។ នៅមានសណ្ឋាគារជាច្រើនកន្លែងទៀត គ្រោងនឹង បើកដំណើការជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៧ គ្របដណ្តប់ពេញលេញនូវទិសដៅពាណិជ្ជកម្ម និងទេសចរណ៍វប្បធម៍នៅតំបន់សំខាន់ៗតាមបណ្តាប្រទេសនាៗ។

ផ្អែកលើសមត្ថភាពផលិតផលដែលមានបង្គុំនៃម៉ាកសញ្ញាចម្រុះ ប្រព័ន្ធថែទាំជំនួសដែលមាន លក្ខណៈពេញលេញ សមត្ថភាពប្រតិបត្តិការបែបឌីជីថល និងធនធាននៃសង្វាក់ផ្គត់ផ្គង់ជា សាកល H World អាស៊ីប៉ាស៊ីហ្វិកអាចផ្តល់ជូនវិនិយោគិនបរទេសនូវទម្រង់ សហការសម្បូ បែបរួមមាន សណ្ឋាគារបែបពាណិជ្ជ កម្មទើបបញ្ចប់ការសាងសង់ថ្មីៗ ផ្ទះលំហែ ការកែច្នៃទីធ្លា អគារដែលមិនទាន់ត្រូវបានប្រើប្រាស់ ខុនដូបំពាក់ដោយសេវាបដិសណ្ឋាារកិច្ចជាដើម។ល។ ធនធនអគារពិសេសៗក្នុងតំបន់បើកចំហសម្រាប់ការសហការជាបន្តបន្ទាប់ ស្វាគមន៍ដៃគូរស ហការពីគ្រប់មជ្ឍដ្ឋានក្នុងការចាប់យកឳកាសជាដៃគូរសហការគ្រប់ជ្រុងជ្រោយ ក្រោមក្រប ខណ្ឌRCEPសម្រាប់ប្រទេសអាស៊ាន ក៏ដូចជាឳកាសក្នុងការស្តារវិស័យទេសចរណ៍នៅអាស៊ី អាគ្នេយ៍ផងដែរ។ ផ្អែកលើឧត្តមភាពនៃការសម្របសម្រួលឆ្លងតំបន់របស់ H World ចែករំលែក នូវសមិទ្ធផលយូរអង្វែងនៃវិស័យស្នាក់នៅ សហការ និងផ្តល់គុណប្រយោជន៍រវាងគ្នា។

សវតារបស់ H World គ្រុប

H World គ្រុប (NASDAQ: HTHT;HK: 01179)ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៥ នៅប្រទេសចិន គិតត្រឹមថ្ងៃទី៣១ មិនា ឆ្នាំ២០២៦ H World គ្រុបកំពុងដំណើការប្រតិបត្តិការ របស់ខ្លួននៅក្នុង២១ប្រទេសដោយមានសណ្ឋាគារសរុប13,215ទីតាំង មានបន្ទប់ស្នាក់នៅ សរុបចំនួន1,303,563កំពុងដាក់អោយដំណើការ បង្កើតឳកាសការងារចំនួនជាង252ពាន់ កន្លែង ក្នុងនោះប្រមាណ98%ជាបុគ្គលិកបម្រើការជួរមុខ។

ម៉ាកសញ្ញាសណ្ឋាគារ និងខុនដូដែលកំពុងដំណើការអាជីវកម្មក្រោមចំណុះ H World គ្រុប គ្របដណ្តប់ទីផ្សារកម្រិតតម្លៃសមរម្យ រហូតដល់លំដាប់ប្រណិត។ ម៉ាកសញ្ញាដែលកំពុងប្រតិ បត្តិការអាជីវកម្មនៅប្រទេសចិន រួមមាន៖ Song Hotels, Steigenberger Icons, Steigenberger Hotels & Resorts, Joya Hotel, Blossom House, Madison Hotel, Crystal Orange Hotel, MAXX Hotel, IntercityHotel, Manxin Hotel, Madison Hotel, CitiGO Hotel, Grand JI Hotel, JI Hotel, Orange Hotel, HanTing Hotel, Starway Hotel, Hi Inn, Ni Hao Hotel, CitiGO HOUSE, Citigo Residence, Novotel, Mercure, Grand Mercure, Ibis, Citadines Apart’hotel។

នៅខែមករា ឆ្នាំ២០២០ H World គ្រុបបានទិញយកសម្ព័ន្ឋសណ្ឋាគារ DH ទាំងស្រុង។ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ព័ន្ឋសណ្ឋាគារ DH បានកែឈ្មោះជាផ្លូវការមកជា H World International។ ម៉ាកសញ្ញាដែលធ្វើប្រតិបត្តិការក្រោមចំណុះ H World International រួមមាន៖ Steigenberger ICONS, Steigenberger Hotels & Resorts , Jaz in The City, House of Beats, IntercityHotel, Maxx, Zleep, Ji Hotel។

សមគម H World ក្នុងនាមជាក្លឹបពាណិជ្ជកម្មដែលបង្កើតឡើងដោយ H World គ្រុប ជាបណ្តាញធនធានអតិថិជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងកំពុងបម្រើដល់តម្រូវការក្នុង ការស្នាក់នៅ និងធ្វើដំណើរបស់សមាជិកជាង 300លាននាក់។

H World គ្រុបបានក្លាយជាសម្ព័ន្ឋសណ្ឋាគារដែលរីកចម្រើនឆាប់រហ័សជាងគេមួយទូទាំងពិ ភពលោក។ ឆ្នាំ២០១០ H World បានចុះបញ្ជីក្នុងផ្សារមូលបត្រ NASDAQ នៅសហរដ្ឋអាមេ រិក។ ខែកញ្ញា ឆ្នាំ២០២០ H World គ្រុបសម្រេចបាននូវការចុះបញ្ជីជាលើកទី២ក្នុងទីផ្សារ គោលនៃផ្សារហ៊ុនហុងកុង។ យោងតាមទស្សនាវដ្តី《HOTELS》របស់សហរដ្ឋអាមេរិកដែល បានចេញផ្សាយពី  “សម្ព័ន្ឋសណ្ឋាគារកំពូលទាំង205លើពិភពលោកឆ្នាំ២០២៤” H World ឈរនៅលំដាប់លេខរៀងទី៤។


ចែករំលែក