ដំណឹងល្អៈ ​កម្ពុជា​នឹង​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ៦​ជា​លើក​ដំបូង​ក្រោយ​ឆ្នាំ​២០៣០​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន Royal Group នឹងនាំយកសណ្ឋាគារRitz Carlton លំដាប់ផ្កាយ៦មកកាន់រាជធានីភ្នំពេញ នាឆ្នាំ២០៣១ខាងមុខនេះ។

យោងតាមការប្រកាសរបស់អ្នកឧកញ៉ាគិត ម៉េង ប្រធានអគ្គនាយ​កប្រតិបត្តិក្រុមហ៊ុនRoyal Groupក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា គម្រោងនេះនឹងមិនបញ្ចប់ការសាងសង់ នៅក្នុងដំណាក់កាលវិស័យទេសចរណ៍បែបនេះទេ ប៉ុន្តែយើងសម្លឹងទៅកាន់អនាគត ដែលវិស័យនេះជាមាសបៃតងរបស់កម្ពុជា។

សណ្ឋាគារនេះ នឹងស្ថិតនៅលើអាគារកម្ពស់៦០ជាន់ ស្ថិតនៅលើ​មហាវិថីនរោត្តម ដែលបច្ចុប្បន្នគម្រោងនេះបានបញ្ចប់គ្រឹះរួចហើយ។

អាគារនេះនឹងរួមបញ្ចួលនូវសណ្ឋាគារ ការិយាល័យធ្វើការ និងលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់ មិនធ្លាប់មាននៅរាជធានីភ្នំពេញ។

អ្នកឧកញ៉ាគិត ម៉េងបានឲ្យដឹងបន្តថា អាគារសណ្ឋាគារនេះ នឹងមានបន្ទប់សរុបចំនួន១៥២ និងមានសាលប្រជុំ សាលសន្និសីទលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ។

នៅរាជធានីភ្នំពេញបច្ចុប្បន្នមានសណ្ឋាគារលំដាប់ផ្កាយ៥ លំដាប់អន្តរជាតិជាច្រើន ដែលផ្តល់ឲ្យរាជធានីនេះ ក្លាយជាមជ្ឈមណ្ឌលពា​ណិ​ជ្ជកម្ម និងវិស័យបដិសណ្ឋារកិច្ចកម្រិតថ្មីមួយនៅក្នុងតំបន់៕


ចែករំលែក