ទីផ្សារអចលនទ្រព្យ​ធំៗមួយ​ចំនួន​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​កំពុង​មាន​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​ ខណៈការ​ផ្គត់​ផ្គង់​ថ្មី​មាន​កំណត់

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងទីក្រុងសិង្ហបុរី សេអ៊ូល និងស៊ីដនី កំពុងផ្តល់ឱកាសវិនិយោគដ៏ទាក់ទាញ ខណៈការផ្គត់ផ្គង់ថ្មីមានកំណត់នៅតែបន្តគាំទ្រដល់តម្លៃអចលនទ្រព្យ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Hines បាន​ឱ្យ​ដឹង​ថា តម្រូវការ​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​បញ្ញា​សិប្បនិម្មិត (AI) តម្រូវការ​ថាមពល​ ការ​ផ្លាស់ប្តូរ​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ការ​ផ្លាស់ប្តូរ​ប្រជាសាស្ត្រ។

ស្របពេលជាមួយគ្នានេះ កង្វះខាតកម្លាំងពលកម្ម ការកើនឡើងនៃថ្លៃដើមសំណង់ និងបញ្ហាប្រឈមផ្សេងៗទៀត បានបង្កការពិបាកក្នុងការសាងសង់គម្រោងអចលនទ្រព្យថ្មីៗ។ ការណ៍នេះបានជំរុញកំណើននៃតម្លៃជួល និងការកំណត់តម្លៃកាន់តែរឹងមាំ។

ក្រុមហ៊ុន Hines បានលើកឡើងថា បណ្តាវិនិយោគិនគួរតែផ្តោតលើទីផ្សារអចលនទ្រព្យដែលមានតម្រូវការរឹងមាំ ប៉ុន្តែការផ្គត់ផ្គង់ថ្មីនៅមានកម្រិត។

ជំនួស​ឱ្យ​ការវិនិយោគដោយ​ប្រថុយប្រថាន​ ក្រុមហ៊ុន​បាន​ណែនាំ​ឱ្យអ្នកវិនិយោគ​កំណត់​គោលដៅលើទ្រព្យសកម្មដែល​មាន​ការផ្គត់ផ្គង់​មានកំណត់ ចំណូល​ពី​ការជួល​មាន​ស្ថិរភាព និង​តម្រូវការ​រយៈពេល​វែង ដើម្បី​សម្រេចបាន​ផល​ចំណេញ​យូរអង្វែង​៕


ចែករំលែក