អ្នកជំនាញ​អន្តរជាតិ​ប្រាប់​ពី​មូលដ្ឋាន​គ្រឹះ​រក​ប្រាក់ចំណេញ​ពី​គំរោង​អភិវឌ្ឍន៍​អចលនទ្រព្យ​

0
លោក Daniel Tan កំពុងធ្វើបទបង្ហាញ។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ការអភិវឌ្ឍន៍​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ និង​បន្ត​រីក​ចំរើន​បន្ថែម​ទៀត​ ដោយសារ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​តម្រូវការ​អចលនទ្រព្យ​កើនឡើង​ស្របតាម​កំណើនប្រជាជន​វ័យក្មេង​នៅក្នុង​ប្រទេស​នេះ​។

លោក​ Daniel​ Tan​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​បច្ចេក​ទេ​សរ៉ូ​យ៉ា​ល់​ ឆាត​ធឺ​ ដែល​មាន​បទ​ពិសោធ​គ្រប់គ្រង​លើ​វិស័យ​ អចលនទ្រព្យ​រយៈពេល​ជាង៤០ឆ្នាំ​បាន​ឲ្យដឹង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​ ស្តី​ពី​គន្លឹះ១២យ៉ាង​ ដើម្បី​បង្កើត​ប្រាក់ ចំណេញ​លើ​វិស័យ​អចលនទ្រព្យ​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងមក​ថា​ កត្តា​សន្តិភាព​ ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ការ​រីក ចម្រើន​សេដ្ឋកិច្ច​នេះ​ហើយ​ ដែល​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ក្លាយជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ទទួល ជោគជ័យ​ នឹង​ទទួល​បាន​ប្រាក់ចំណេញ​ពី​វិស័យ​អចលនទ្រព្យ​ ។

លោក​បន្ត​ថា ​“ដើម្បី​ទទួល​បានផល​ចំណេញ​ និង​ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ​ អ្នក​អភិ​ឌ្ឍ​ន៍​ទាំងឡាយ​ត្រូវ​សិក្សា​ និង​ចុះ​ស្រាវជ្រាវ​ឲ្យបាន​ពិត​ប្រកដ​ពីទី​តាំង​ ឬកន្លែង​ដែល​ត្រូវ​អភិ​ឌ្ឍ​ន៍​អោយ​បាន​ច្បាស់លាស់​ និង​ យល់ដឹង​ពី​សេដ្ឋកិច្ច​ទីផ្សារ​អចលនទ្រព្យ​នៃ​ប្រទេស​កម្ពុជា​”។លោក​បន្ត​ថា​ “អ្នក​វិនិយោគ​ក៏​ត្រូវ​វិភាគ​ព័ត៌មាន​ដែល​ប្រមូល​បាន​ឲ្យ​គ្រប់ជ្រុងជ្រោយ​ និង​ម៉ត់ចត់​ទៅលើ​កត្តា​វិនិយោគ​ ភូមិសាស្ត្រ​ ព្រមទាំង​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​សម្ភារៈ​ ឲ្យបាន​ត្រឹមត្រូវ​ និង​ច្បាស់លាស់​ក្នុង​ការអភិវឌ្ឍន៍​”។

លោក​បន្ត​ថា​ អ្នក​អភិ​ឌ្ឍ​ន៍​ទាំង​ក៏​គួរ​តាម​ព័ត៌មាន​លើ​បណ្តា​សារព័ត៌មាន​ ឬសិក្សា​លើ​របាយ​កា​រណ៍​ផ្សេង​ៗចេញពី​ស្ថាប័ន​ស្រាវជ្រាវ​រដ្ឋ​ និង​ឯកជន​ ជុំវិញ​ទី​ផ្សារ​អល​ចន​ទ្រព្យ​ និង​សេដ្ឋកិច្ច​ទាំង​ក្នុង​ប្រទេស​ តំបន់​ និង​ពិភពលោក​ ឲ្យបាន​ច្រើន​ ដើម្បីឲ្យ​ការអភិវឌ្ឍន៍​លើ​គម្រោង​ទាំង​អចលនទ្រព្យ​ជួប​ហានិភ័យ​។

ជាមួយគ្នា​នេះ​ លោកស្រី​ Pania​ Prak​ នាយក​វិទ្យាស្ថាន​បច្ចេក​ទេ​សរ៉ូ​យ៉ា​ល់​ ឆាត​ធឺ​ (Royal​ Chartered​ Academy​ Institute​) ​បាន​ឲ្យដឹង​ថា​ ដោយសារ​ការ​រីក​ចំរើន​លើ​វិស័យ​អលន​ទ្រព្យ​ និង​អ្នក​អភិវឌ្ឍន៍​មានការ​រីកចម្រើន​ច្រើន​ នៅក្នុង​ប្រទេស​កម្ពុជា​ ទើ​សាលា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ ក្នុង​គោលបំណង​សំខាន់​ចំនួន៣​។ ទីមួយ​ សិក្ខាកាម​នឹង​រៀន​ពី​គន្លឹះ១២យ៉ាង​ ដើម្បី​បង្កើត​ប្រាក់ចំណេញ​លើ​វិស័យ​អចលនទ្រព្យ​។ ទី២​ ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការវិភាគ​ទីផ្សារ​ និង​សេដ្ឋកិច្ច​នៅក្នុង​ការ​អភិវឌ្ឍ​លើ​អចលនទ្រព្យ​និង​ការ​វិនិយោគ​ និង​ទី៣​ យល់​អំពី​ដំណើរការ​វិវត្តន៍​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដោយ​ផ្តោត​តាម​តំបន់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here