មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ចំនួន​ពីរ​តម្លៃ​រាប់​រយ​លាន​ដុល្លារ​កំពុង​ប្រជែង​គ្នា​សាងសង់​នៅ​លើ​ទីក្រុង​កោះ​ពេជ្រ​

1

ដោយ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ចំនួន​ពីរ​ បាន​និង​កំពុងតែ​មានការ​ប្រជែង​គ្នា​ក្នុង​ការសាងសង់​ ដើម្បី​បញ្ចប់​គម្រោង​ទៅតាម​ការ​គ្រោងទុក​របស់​ខ្លួន​ ដើម្បី​សម្រុក​ធ្វើ​យ៉ាងណា​បំពេញ​ទៅតាម​តម្រូវការ​ទីផ្សារ​នៅពេល​បច្ចុប្បន្ន​នេះ​។

អគារ​ពាណិជ្ជកម្ម​បែប​ទំនើប​ចំនួនពីរ ដែល​កំពុងតែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ក្នុង​ការសាងសង់​នេះ​ រួមមាន​អគារ​ GIA​ Tower​ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយក្រុម​ហ៊ុន​ GIA​ International​ Real​ Estate​ Company​ (Overseas​ Cambodian​ Investment​ Corporation​ ) ដោយ​អគារ​មួយ​នេះ​មាន​កម្ពស់៤២ជាន់​ មាន​ទំហំ​អាគារ​ចំនួន៣៨៣៩​ ម៉ែត្រការ៉េ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​នឹង​ប្រើប្រាស់​សំរាប់​ការិយាល័យ​ និង​លក់រាយ​ចំនួន៨យូនី​ត ទីតាំង​សម្រាប់​ការិយាល័យ​ខ្នាត​តូច​ចំនួន៣០៦យូនី​ត ការិយាល័យ​ខ្នាត​ធំ​ចំនួន១១យូនី​ត រួម​ជាមួយ​ជាន់​អាហារដ្ឋាន​ Sky​ bar​ ផង​ដែរ​។ បន្ថែម​ពីនេះ​ក៏​មាន​ទីធ្លា​សម្រាប់​ទុក​យានយន្ត​បាន​រហូតដល់​ទៅ៣៨២គ្រឿង​។

ដោយឡែក​អាគារ​កប់​ពពក​មួយទៀត​ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ផ្កាយ៥​ មានឈ្មោះ​ថា​ Morgan​ Tower​ ដែល​កំពុងតែ​មាន​សកម្មភាព​សម្រុក​ការសាងសង់​ផង​ដែរ​នោះ​ មាន​កម្ពស់៤៦ជាន់​ស្មើនឹង២១០ម៉ែត្រ​ ជាមួយនឹង​ទំហំ​ទឹកប្រាក់​លើ​ការ​វិនិយោគ​សាងសង់​រហូតដល់​ប្រមាណ១៦០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ អគារ​ដ៏​ទំនើប​មួយ​នេះ​ នឹង​ប្រើប្រាស់​ក្នុងនាម​ជា​អាគារ​ការិយាល័យ​ សណ្ឋាគារ​ប្រណីត​ សាល​ប្រជុំ​ ភោជនីយដ្ឋាន​ និង​ Sky​ Bar​ សម្រាប់​គយគន់​ទេសភាព​ក្រុងភ្នំពេញ​ ខណៈ​ដែល​ការ​លក់​ទាំងស្រុង​ត្រូវ​បានសម្រេច​ទៅលើ​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​ Century​ 21​ Cambodia​ ក្រោម​កិច្ចសហការ​ជាមួយ​សមាជិក​នៃ​គ្រួសារ​ Century​ 21​ ដែល​មាន​ទី​ស្នាក់នៅ​ក្នុង​ប្រទេស​ចិន​រហូតដល់​ចំនួន១១ការិយាល័យ​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​ Centuy21​ Cambodia​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុម​គ្រួសារ​ Century21​ Family​ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ Century21​ មក​ពី​ប្រទេស​ចិន​ចំនួន១១​ ដែល​គ្រប​បណ្តប់​ការិយាល័យ​ប្រមាណ៥០០​ នឹង​ធ្វើជា​ភ្នាក់ងារ​ជួល​ និង​លក់​គំរោង​នេះ​។ ជាមួយគ្នា​នេះ​ Century21​ Family​ ក៏​នឹង​ដើរតួ​នាទី​ជា​អ្នកជួល​ និង​លក់​បន្ត​សម្រាប់​អ្នក​ ដែល​បាន​វិនិយោគ​គំរោង​នេះ​នា​ពេល​អនាគត​ផង​ដែរ​។

អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ លោក​ ទូច​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​កាលពី​ពេល​កន្លង​មក​ថ្មី​ៗនេះ​ថា​ បើ​ទោះជា​ពេលនេះ​យើង​ឃើញ​មាន​សកម្មភាព​នៃ​ការសាងសង់​សំណង់​អគារ​តូច​ធំ​ព្រោងព្រាត​ នៅ​លើ​ទីធ្លា​នៃ​ទឹកដី​កោះ​ពេជ្រ​ក៏​ពិតមែន​ ប៉ុន្តែ​ចំនួន​នៃ​កំណើន​សំណង់​អគារ​ទាំងនេះ​ គឺ​ទើបតែ​បាន​ប្រមាណ២៥ភាគរយ​ ស្មើនឹង១ភាគ៤​ នៃ​ផ្ទ​ក្រឡា​លើ​គម្រោង​សាងសង់​ សរុប​របស់​ទីក្រុង​រណប​កោះ​ពេជ្រ​តែប៉ុណ្ណោះ​។

លោក​បន្ត​ថា​ “តាម​ផែនការមេ​នៅ​ថ្ងៃខាងមុខ​នេះ​ ទីក្រុង​កោះ​ពេជ្រ​ ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជុំ​វិញនឹង​ប្រែក្លាយ​ ទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ យើង​បាន​និង​កំពុងតែ​ដើរតាម​ផែនការ​ជា​បណ្តើរ​ៗហើយ​”៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here